តើ Messi អាចរកប្រាកចំណួលបានប៉ុន្មាន? ខណៈ Messi បានចុះកុងត្រារយៈពេល២ឆ្នាំជាមួយក្លឹបបារាំង PS

R
raditz

 

បន្ទាប់ពី Messi បានប្រកាសថា រូបគេបានធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើបាននៅពេលរូបគេដែលកំពុងលេងឲ្យក្លឹប FC Barcelona។ ក្លឹបដែលមានលុយ និងបានធ្វើឲ្យ Lionel Messi ចូលរួមអស់រយៈ២១ឆ្នាំមកនេះ មិនអាចបន្តកិច្ចព្រមព្រៀងបាន ព្រោះក្លឹបFC Barcelona មិនអាចបំពានច្បាប់ហិរញ្ញវត្ថុរបស់ LaLiga បានឡើយ។ នៅថ្ងៃពុធនេះក្លឹបបាល់ទាត់បារាំង Paris Saint-Germain បានប្រកាសថាតារាបាល់ទាត់អាហ្សង់ទីនរូបនេះ បានចូលរួមជាផ្លូវការជាមួយខ្លួន ដោយចុះកុងត្រារយៈពេល ២ ឆ្នាំ។ តើ Messi នឹងរកចំណួលបានប៉ុន្មានពេលលេងនៅក្លឹប Ligue 1 របស់បារាំង?


ពេលនេះ Messi នឹងចូលរួមជាមួយអតីតមិត្តរួមក្រុម គឺ Neymar ដែលបានលេងឲ្យ FC Barcelona កាលឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៧។ Neymar ត្រូវបានគេរាយការណ៍ថា អាចរកប្រាក់ចំណូលសរុបបាន ៣៦ លានអឺរ៉ូក្នុងមួយឆ្នាំ តើតារាអាហ្សង់ទីន Messi អាចរកចំណូលបានប៉ុន្មាននៅ PSG?

តើមានហេតុការណ៍អ្វីខ្លះ បានជាMessi សម្រេចចិត្តចូលរួមលេងជាមួយ PSG?

Messi បានចូលរួមលេងបាល់ទាត់ឲ្យ Barcelona តាំងពីអាយុ ១៣ ឆ្នាំដោយស៊ុតបញ្ចូលទីបាន ៦៧២ គ្រាប់សម្រាប់ក្លឹប Blaugrana ក្នុងការបង្ហាញខ្លួនបាន ៧៧៨ ប្រកួត។ នៅពេលMessi ចាកចេញពីក្លឹប  គេបានឈ្នះពានរង្វាន់ចំនួន ៣៥ ដោយសារតែក្លឹប FC Barcelona មានបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ ហើយមិនមានលទ្ធភាពបន្តកុងត្រាជាមួយ Messi។ ទោះបីជា Messi បានយល់ព្រមការកាត់បន្ថយប្រាក់ឈ្នួល ៥០ ភាគរយ ពីទឹកប្រាក់ ៧១ លានអឺរ៉ូ មកនៅត្រឹ ៣៥ លានអឺរ៉ូក៏ដោយ ក៏ FC Barcelona នៅតែមិនអាចបំពេញកិច្ចព្រមព្រៀងថ្មីនេះបាន ដូចនេះទើបកីឡាករអាហ្សង់ទីនរូបនេះសម្រេចចិត្តចាកចេញ។

ចាកចេញពីក្លឹប FC Barcelona ទាំងគ្រាំចិត្ត Messi បានបន្តអាជីពជាមួយក្លឹបថ្មី។ តារាឆ្នើមរូបនេះបានចូលរួមជាមួយ PSG ដោយចុះកិច្ចសន្យា ២ ឆ្នាំជាមួយក្រុមនៅលីគកំពូលបារាំង។ នៅថ្ងៃពុធវេលាម៉ោង ១១ ព្រឹក ព័ត៌មាននេះត្រូវបានប្រកាសនៅក្នុងសន្និសីទសារព័ត៌មាន។ ក្រុម Paris Saint Germain ហាក់បានបង្ហើបឲ្យដឹងពីដំណឹងផ្ទេរខ្លួនរបស់កីឡាករអាហ្សង់ទីនរូបនេះនៅលើបណ្តាញទំនាក់ទំនងសង្គម មុនពេលសេចក្តីថ្លែងការណ៍ផ្លូវការត្រូវបានផ្សព្វផ្សាយ។

តើ Messi នឹងអាចរកបានចំណូលប៉ុន្មានពេលលេងឲ្យក្លឹប PSG?

ទោះបីជា PSG មិនទាន់ផ្តល់ព័ត៌មានលំអិតអំពីប្រាក់ខែរបស់ Messi ក៏ដោយ ក៏មានបណ្តាញសារព័ត៌មានបារាំងមួយចំនួន បានបង្ហាញថា Messi នឹងអាចរកចំណូលបានចន្លោះពី ៣៥ លានដុល្លារ ទៅ ៤០ លានដុល្លារក្នុងមួយឆ្នាំ។

នៅក្នុងកិច្ចសន្យារបស់ Messi ជាមួយក្លឹប FC Barcelona ដែលបានចុះហត្ថលេខាក្នុងឆ្នាំ ២០១៧ ប្រាក់ឈ្នួលរបស់ Messi ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៧១ លានអឺរ៉ូក្នុងមួយឆ្នាំ ដោយបូករួមទាំងប្រាក់រង្វាន់ ដែលអាចកើនឡើងទ្វេដង។ ប៉ុន្តែនៅពេលដែល Messi កំពុងចរចាកិច្ចព្រមព្រៀងជាថ្មីជាមួយក្លឹប Barcelona នាពេលនោះកីឡាករអាហ្សង់ទីរូបនេះ បានយល់ព្រមកាត់ទឹកប្រាក់ពាក់កណ្តាល នៃទឹកប្រាក់សរុបរបស់ខ្លួន ដោយគ្រាន់តែចង់បន្តលេងឲ្យក្លឹប FC Barcelonaទៀត។ ប៉ុន្តែសំណើរនេះ FC Barcelona មិនអាចផ្តល់ជូនMessiបានឡើយ។ ចំណែករបាយការណ៍ PSG បានឲ្យដឹងថា ក្លឹបបារាំងនេះបានផ្តល់ប្រាក់ ៥លានអឺរ៉ូបន្ថែមលើ លើចំនួនដែលមានស្រាប់ បូករួមទាំងប្រាក់រង្វាន់ទៀត។

Comments

ashik5
sobai amake follow vote comment korben ami apnake follow vot comment korbo..plz amr new id sobai support korben
bittu1327
back
mdrasel
back plz
very nice