លោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកប៉ុស្តិ៍ក្បាលស្ពាននៃវរៈសេនាតូចលេខ៨៩១ ដឹកនាំកម្លាំងសហការជាមួយអាជ្ញាធរភូមិចុះធ្វើការផ្សព្វផ្សាយណែនាំបងប្អូនប្រជាពលរដ្ឋឲ្យបញ្ឈប់ការប្រព្រឹត្តលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ!
ខេត្ដបន្ទាយមានជ័យ៖នៅរសៀលថ្ងៃអង្គារ៍១០រោច ខែភទ្របទ ឆ្នាំខាលចត្វស័ព.ស២៥៦៦ត្រូវនិងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះនៅវេលាម៉ោង១៥នឹង១០នាទីរសៀល ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យនិងអនុវត្តតាមបទបញ្ជាផ្ទាល់ពី លោកវរសេនីយ៍ឯក ហាំ វណ្ណៈមេបញ្ជាការ វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ នឹងលោកវរសេនីយ៍ទោ ឈិន ឈាង មេបញ្ជាការរង នៃវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ទទួលទិសប៉ុស្តិ៍ក្បាលស្ពាន។
លោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកប៉ុស្តិ៍ក្បាលស្ពាននៃវរៈសេនាតូចលេខ៨៩១ ដឹកនាំលោកនាយរងព្រមទាំងកម្លាំងក្នុងប៉ុស្តិ៍ចំនួន ០៥ នាក់ សហការជាមួយអាជ្ញាធរភូមិ និងប្រជាការពារភូមិក្បាលកោះចំនួន ០៦នាក់ ចុះដើរល្បាតក្នុងមូលដ្ឋាននៃភូមិសាស្ត្ររបស់ប៉ុស្តិ៍គ្រប់គ្រងដើម្បីធ្វើការបង្ការបង្ក្រាបនិងធ្វើការផ្សព្វផ្សាយណែនាំបងប្អូនប្រជាពលរដ្ឋឲ្យបញ្ឈប់ការប្រព្រឹត្តលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទអោយបានជាដាច់ខាតចាប់ពីពេលនេះតទៅមិនឱ្យមានល្បែងស៊ីសងខុសច្បាប់នៅក្នុងភូមិសាស្ត្រប៉ុស្តិ៍គ្រប់គ្រង។
សូមបញ្ជាក់ថា៖សមត្ថកិច្ចនិងអាជ្ញាធរភូមិបានចុះធ្វើការណែនាំបងប្អូនប្រជាពលរដ្ឋ លទ្ធផលនៃការចុះបង្ក្រាបពុំឃើញមានលទ្ធផលការងារនៃការចុះបង្ក្រាប ពុំឃើញមានប្រជាពលរដ្ឋណាមួយបានប្រព្រឹត្តលេងល្បែងស៊ីសងនោះទេ ។ស្ថិតនៅក្នុងភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ៕

