សម្តែងភាពក្លាហាន
កំលោះព្រាននារីម្នាក់កំពុងប្រលោមស្ត្រីម្នាក់ដើម្បីឡើងលើគ្រែ។
- កំលោះ : បងពិតជាស្រឡាញ់អូនខ្លាំងណាស់ ឥឡូវនេះព្រមក្លាយជារបស់បងតែម្តងទៅ។
- ស្ត្រី : បើសិនឲ្យខ្ញុំព្រមជាមួយបង ក៏ទាល់តែបងសម្តែងសេចក្តីក្លាហានឲ្យអូនមើលបន្តិចសិន។
- កំលោះ : បានមិនថ្វីទេ! គ្រាន់តែអូនព្រមក្លាយជារបស់បង ចង់ឲ្យបងលោតចុះពីអគារ២០ជាន់ ក៏បងព្រមដែរ។
- ស្ត្រី : ហ៊ឺ! មិនចាំបាច់ដល់ថ្នាក់លោតពីអគារ១០-២០ជាន់អ្វីទេ... នេះទូរស័ព្ទ គឺគ្រាន់តែបងទូរស័ព្ទទៅសុំប្តីអូនខ្លួនឯង បើគាត់ជឿ អូនក៏ជឿដែរ។
- កំលោះ : អុញ!

