ខ្លួនជាឪពុកចុង តែអ្នកសា-ហាវខ្លាំងណាស់😡

R
rithy168
ខ្លួនជាឪពុកចុង តែអ្នកសា-ហាវខ្លាំងណាស់😡
អ្នកបានធ្វើបា-បក្មេងយ៉ាងឃោ-ឃៅបំផុត
ក្បាលរបស់ក្មេងដ៏កំសត់នេះ ត្រូវបានឪពុកចុង
រូបនេះវៃបែកស្ទើសុសក្បាល ត្រចៀកត្រូវបាន
មូលឡើងដំបៅ ចិញ្ចើមមានស្នាមបែកជាច្រើន
ចំណែកឯមាត់របស់ក្មេងនេះទៀតសោធ ត្រូវ
បានឪពុកចុងរូបនោះ ចាប់ហែករហូតដល់រយាស់
បន្ថែមលើសពីនោះ កាលពីថ្មីៗ ដំបៅដ៏ធំដែល
នៅជាប់មាត់ មិនទាន់ជាសះស្បើយនោះ គឺជា
ទង្វើដ៏ព្រៃ-ផ្សៃបំផុតហើយ ព្រោះថាឪពុករូប
នោះបានយកភ្លើងមកដុតមាត់របស់គ្នា😥

ងាកមកក និងខ្លួនប្រាណរបស់ក្មេងនេះវិញ
គឺមានស្លាកស្នាមដ៏គួឲ្យខ្លោចចិត្តបំផុត😥

ក្រោយពីខ្ញុំបានទទួលព័ត៌មានមួយនេះ កាល
ពីម្សិលមិញនេះ ខ្ញុំបានចុះមកធ្វើការភ្លាមៗ
ជាមួយមេឃុំ មេប៉ុស្ត៍ ក្រុមប្រឹក្សាឃុំ និងមន្ទីរ
សង្គមកិច្ចស្រុក ដើម្បីសង្រ្គោះក្មេងប្រុសម្នាក់
នេះផងដែរ។

រហូតមកដល់ម៉ោងនេះ ក្មេងប្រុសដែលរងនូវ
ការធ្វើបា-បពីឪពុកចុងរូបនេះ ត្រូវបានខ្ញុំធ្វើលិខិត
ស្នាមត្រឹមត្រូវទៅតាមផ្លូវច្បាប់ ទទួលមករស់នៅ
ជាមួយកូនៗរបស់ខ្ញុំដទៃទៀត រួចហើយ....។  

ខ្លោចចិត្តណាស់បងប្អូនអើយ ពេលខ្ញុំបានកាត់
សក់ឲ្យគេ ដុះក្អែលឲ្យគេ និងលាងរបួសឲ្យគេ
គឺខ្ញុំអាចសន្និដ្ឋានបានថា ក្មេងនេះត្រូវបានឪពុក
ចុងរូបនោះ វាយ-ធ្វើ-បាប ជាយូរយារណាស់
មកហើយ....😥😥

ណាស់ហើយ.....ខ្ញុំបានផ្តែផ្តាំឲ្យក្រុមការងារ
និងបុគ្គលិករបស់ខ្ញុំ ឲ្យថែទាំក្មេងនេះឲ្យល្អ
បំផុត។

ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២

Comments