ថ្ងៃអាទិត្យមួយ កូនទន្សាយតូនីបានទៅលេងផ្ទះឆ្មាបូបូ។ តូនីឃើញបូបូកំពុងគូររូបលេងយ៉ាងសប្បាយជាមួយប្អូនរបស់គេ។ តូនីក៏រត់សំដៅទៅរកពួកគេទាំងពីរនាក់។ បូបូទទួលរាក់ទាក់មិត្តយ៉ាងរីករាយ។ ពេលនោះតូនីឮសំឡេងស្រែកហៅ៖
“អើយបូបូ! មកនេះមួយភ្លែត” តូនីសួរបូបូ៖ “តើនរណាហៅឯង?” បូបូឆ្លើយ៖ “គឺម្តាយខ្ញុំ! គាត់កំពុងដាក់ក្របសៀវភៅឲ្យពួកខ្ញុំ។ ប្រហែលជាគាត់មានការអី្វហើយ! ប៉ុន្តែយើងគូររូបបន្តិចទៀតសិន!”។ តូនីនិយាយ៖ “មិនល្អទេ! គាត់ប្រហែលជាមានការអ្វីហើយ! អ៊ីចឹង! យើងប្រញាប់ទៅជួបគាត់”។
សំណួរ
១. នៅថ្ងៃអាទិត្យ តើតូនីទៅលេងផ្ទះនរណា?
២. តើបូបូកំពុងធ្វើអ្វី?
៣. តើម្តាយរបស់បូបូកំពុងធ្វើអ្វី?
៤. តើតូនីនិយាយដូចម្តេចជាមួយបូបូ?
អរគុណសម្រាប់ការស្រឡាញ់ និងការគាំទ្រ!

