សុខាភិបាលអះអាងថា មិនទាន់រកឃើញជនជាតិនីហ្សេរីយ៉ា កើតជំងឺអុតស្វានៅឡើយទេ 

R
rithy168
BREAKING: ក្រសួងសុខាភិបាលអះអាងថា មិនទាន់រកឃើញជនជាតិនីហ្សេរីយ៉ា កើតជំងឺអុតស្វានៅឡើយទេ ខណៈអភិបាលខេត្តព្រះសីហនុ ទទួលព័ត៌មានថា ជននេះគេចខ្លួនទៅដល់ខេត្តព្រះសីហនុ

(ព្រះសីហនុ)៖ គិតត្រឹមរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះ ក្រសួងសុខាភិបាលមិនទាន់រកឃើញជនជាតិនីហ្សេរីយ៉ា ដែលកើតជំងឺអុតស្វានៅឡើយទេ ខណៈលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ទទួលបានព័ត៌មានថា បុគ្គលជនជាតិនីហ្សេរីយ៉ារូបនេះ បានរត់គេចខ្លួនទៅដល់ខេត្តរបស់លោកហើយ និងបញ្ជាឲ្យកម្លាំងសមត្ថកិច្ចស្រាវជ្រាវករណីនេះបន្ទាន់។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រាប់បណ្ដាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា «មកទល់ពេលនេះ យើងមិនទាន់រកឃើញជនជាតិនីហ្សេរីយ៉ាទេ»។

Comments