វិធីជួយសង្គ្រោះអ្នករងទុក្ខព្រោះតែកំហឹង !

R

វិធីជួយសង្គ្រោះអ្នករងទុក្ខព្រោះតែកំហឹង !
ការលើកលែងទោសអាចឲ្យយើងព្រលែងចោលការខកចិត្តបាន បើអ្នកគិតពីមនុស្សដែលធ្វើឲ្យអ្នកខឹង អ្នកនឹងខឹងនាំឲ្យចិត្តខ្លួនឯងបាត់បង់ឋាមពល អ្នកគឺជាមនុស្សតែម្នាក់គត់ដែលទទួលរងផលប៉ះពាល់ពីកំហឹង ប៉ុន្តែអ្នកនៅតែគិតពីកំហឹងម្តងហើយម្តងទៀត នេះជាការពិត វិធីដោះស្រាយជាមួយវាគឺត្រូវមានសតិក្នុងការលះបង់ការគិត បើនៅតែធ្វើមិនបាន អ្នកត្រូវចេះលើកលែងទោសឲ្យ ដោយការពិចារណាថា សត្វទាំងឡាយតែងប្រព្រឹត្តិទៅតាមកម្មរៀងៗខ្លួនទេ អ្នកណាធ្វើ អ្នកនោះទទួល ។ ប៉ុន្តែចិត្តនៅតែប្រកែកតវ៉ាថា ពួកគេមិនសមនឹងបានទទួលការលើកលែងទោសពីយើងឡើយ ! យើងមិនលើកលែងទោសឲ្យជាដាច់ខាត ! ។ ទោះបីអ្នកគិតយ៉ាងណា ខឹងក្រោធយ៉ាងណា ក៏អ្នកដទៃគេមិនដឹងពីអ្វីដែលមាននៅក្នុងប្រអប់គំនិតរបស់អ្នកដែរ បើទោះជាអ្នកត្រូវដួលស្លាប់ដោយសារកំហឹងក៏ដោយ បើនៅតែគិត អ្នកត្រូវឋិតនៅក្នុងការរំខានចិត្តរហូត ព្រោះអ្នកនៅតែគិតពីវា ។ ចាំណា ! សារៈប្រយោជន៍នៃការលើកលែងទោស គឺចង់ឲ្យចិត្តខ្លួនឯងមានក្តីសុខទេ មិនមែនសម្រាប់មនុស្សដែលអ្នកត្រូវការលើកលែងទោសនោះឡើយ នេះគឺជាភាពងាយស្រួលក្នុងការជួយខ្លួនឯងទេ ។
ព្រះពុទ្ធគឺជាបុរសម្នាក់ដែលដឹងខ្លួនយ៉ាងច្បាស់ថា គាត់គឺជាផ្នែកមួយនៃធម្មជាតិ ជាទំរង់រលករំញ័រមួយ រួចហើយគាត់បានប្រើបច្ចេកទេសរបស់គាត់ដើម្បីបំផ្លាញភាពខ្មៅក្រខ្វក់របស់ចិត្តក្នុងបំណងថែរក្សាបរិដ្ឋានផែនដីឲ្យបានល្អសម្រាប់មនុស្សជំនាន់ក្រោយរស់នៅមានក្តីសុខ ។​ មួយជីវិតរបស់ព្រះពុទ្ធមកដោយបរិសុទ្ធទៅវិញដោយបរិសុទ្ធ មិនប្រឡាក់ប្រឡូសជាមួយលោកនេះដូចជាសុបិន្តនិមិត្តឃើញនិមន្តលើភ្នំលាមកតែមិនប្រឡាក់ព្រះបាទាដូច្នោះដែរ ។

Comments