បច្ចេកទេស សីល សមាធិ វិបស្សនា មានវិសាលភាពធំទូលំទូលាយខ្លាំងណាស់ នាំឲ្យកើតពុទ្ធិចរិយា(ចរិយានាំឲ្យមានការត្រាស់ដឹងច្បាប់ធម្មជាតិ) នៅពេលបញ្ញាត្រាស់ដឹងបានកើតឡើងហើយ ពេលនោះអ្នកនឹងមានការវិនិច្ឆ័យពីពិភពលោកខុសពីមុន ហើយជីវិតរបស់អ្នកនឹងបានទទួលបាច់ផ្កាពរជ័យពីអំណាចធម្មជាតិគឺសេចក្តីសុខ ដែលទុក្ខមិនអាចពាល់ត្រូវ ច្បាស់ឡើងៗជាមិនខាន ។ នេះជាចម្លើយ ដែលចៅៗតែងតែសួរតាថា តើត្រូវដោះស្រាយបញ្ហាជីវិតតាមមធ្យោបាយបែបណា ? ចៅនិយាយទៀតថា ខ្ញុំដឹងមុនហើយ តាមុខជាឆ្លើយថា តាម សីល សមាធិ បញ្ញា ! រស់នៅជាមួយប្តីកាច ប្រពន្ធកាច កូនមិនស្តាប់បង្គាប់ បំណុលធនាគារជុំទិស តាបែរជាឲ្យចៅទៅធ្វើសមាធិទៅវិញ ! ចប់ ! ។ តាសួរចៅវិញថា រាល់ថ្ងៃចៅបានធ្វើអីខ្លះហើយ ? ចៅឆ្លើយថា អត់បានធ្វើអីផង រាល់ថ្ងៃដេកតែពីខឹង ! តាថា ចប់បាត់ ! សឹងតែបិទការសន្ទនា ។ តែតានៅតែទទូចឲ្យចៅសាកសិនទៅ ព្រោះកិច្ចការនេះមិនមែនមនុស្សធម្មតា ប្រាប់យើងទេចៅ គឺ ព្រះណា ព្រះអង្គតស៊ូ ៤ អសង្ខ័យ មួយសែនកប្បទម្រាំចងក្រងមាគា៌នេះបាន តែមិនអីទេ យល់មុនទៅមុន យល់ក្រោយទៅក្រោយចុះណា !

