រាត្រីនិទាន៖

R

រាត្រីនិទាន៖
តាកាប់អុស ណាខ្លួនកាន់តែចាស់គ្មានញាតិនឹងគេ ដើរកាប់អុសលក់យ៉ាងលំបាកវេទនា ពេលលើកបាច់អុសម្តងៗ គាត់តែស្រែកហៅមច្ចុរាជឲ្យមកយកគាត់ឆាប់ៗទៅ ! ថ្ងៃនេះគាត់ស្រែកថា អញធុញថប់ក្នុងជីវិត នេះណាស់ ! មច្ចុរាជអើយ មកយកអញទៅ !។ស្រាប់តែមច្ចុរាជ ធុញនឹងសំលេងតាស្រែកហៅពេក ក៏ចេញមក ហើយពោលថា តាហៅអញមានការអី? តាស្រាប់តែស្រែកខ្លាំងៗថា អញហៅឲ្យមកជួយលើកអុសអញបន្តិចនឹងណា ! មច្ចុរាជលើកដៃអេះក្បាល ហើយពោលថា ហ្អើយ ! អាពួកមនុស្សនេះ ទាល់តែមកអូសក្បាលបានវាព្រមទៅ បើហៅស្រួលៗមិនងាយទេ ! ។ថាហើយក៏វិលត្រឡប់ទៅឋានវិញទៅ ។

Comments