កុំភ័យខ្លាចអំពើល្អ ការរស់នៅគប្បីប្រព្រឹត្តិជាអាទិ៍យ៉ាងនេះគឺ សម្រួមកាយវាចាចិត្តអស់កាលយូរ ជាការអប់រំឥន្ទ្រិយ ការគ្របសង្កត់ចិត្តដោយធម៌គឺការប្រារព្ធព្រះកម្មដ្ឋាន មានការព្យាយាមដោយសតិសម្បជ្ជញ្ញៈ គប្បីប្រព្រឹត្តិអស់កាលជានិរន្តរ៍ចុះ ! ។ តថាគតរកមើលមិនឃើញថា ការចាកចេញពីលោកនេះដោយការមិនសម្រួមគឺមិនមានឡើយ ! ។ សម្រួមជាអាហាររបស់សុចរិត៣ សុចរិត៣ជាអាហាររបស់សតិប្បដ្ឋាន៤ សតិប្បដ្ឋាន៤ជាអាហាររបស់ពោជ្ឈង្គៈ៧ ពោជ្ឈង្គៈ៧ ជាហេតុជិតនៃព្រះនិព្វាន ។

