គឺទីនេះ ឥឡូវនេះ បច្ចុប្បន្ននេះ ដែលអ្នកអាចធ្វើអ្វីៗបានតាមក្តីប្រាថ្នា ! ការដោះលែងស្រមោលអតីតកាលកន្លងមកនេះ នឹងការដែលគ្មានក្តីបារម្ភចំពោះរឿងដែលមិនទាន់កើតឡើង គឺវាឋិតនៅលើការយល់ដឹងរបស់អ្នក ។ អ្វីគ្រប់យ៉ាងវាកើតឡើងតែពេលបច្ចុប្បន្ននេះប៉ុណ្ណោះ ! កុំជ្រមុជនៅក្រោមសំភារៈបរិក្ខារខ្លាំងពេក ព្រោះកន្លងមកឯកសារប្រវត្តិសាស្ត្រ មិនដែលមានកត់ត្រាថា មានស្តេចអង្គណាមួយយករាជ្យសម្បត្តិទៅតាមខ្លួនបានឡើយ ។ សូម្បីតែស្តេចហ្វារ៉ាអុង ក្រោយពេលសោយទីវង្គតទៅ គេកប់ទៅជាមួយនូវស្រីស្នំក្រមការនិងអគ្គមហេសី ព្រមទាំងសត្វជាទីស្រឡាញ់ទៅទាំងរស់ជាមួយក៏ដោយ ក៏ក្នុងប្រាសាទពីរ៉ាមីឌគេឃើញនៅសល់តែឆ្អឹងនិងគំនរទ្រព្យនៅដដែលទេ ! ប្រើជីវិតបច្ចុប្បន្នឲ្យបានល្អទៅណា ! ។

