មនុស្សស្ងប់ស្ងាត់បើគេក្លាយជាមនុស្សនិយាយច្រើន គឺនិយាយជាមួយមនុស្សចេះដឹងតែមានការយល់ខុសតែប៉ុណ្ណោះ ។រៀនរស់ជាមួយខ្លួនឯងខ្លះ កុំចេះតែតាមរស់ជាមួយអ្នកដទៃ !
ជីវសាស្ត្រផ្លូវចិត្តរបស់មនុស្ស ៖ ពេលខ្លះការរលត់សតិឬការមិនតាមកំណត់ដឹងចិត្តខ្លួនឯងដែលកំពុងតែគិតអី នាំឲ្យលេចចេញបាតុភាពមកខាងក្រៅដូចជាៈ
១- សើចច្រើនហើយមិនចង់ធ្វើអ្វីសោះ មកពីគេមានភាពឯកោក្នុងចិត្ត
២- ដេកច្រើនមិនចង់ក្រោក ព្រោះមានអារម្មណ៍កំសត់ក្នុងខ្លួន(តែខ្លះមកពីខ្ជិល)
៣- និយាយតិចតែញាប់ គឺគាត់កំពុងតែរក្សាអាថ៌កំបាំងពីរឿងអ្វីមួយ
៤- ជួបបញ្ហាធំហើយមិនអាចយំបាន គឺផ្លូវចិត្តគេនៅរឹងមាំនៅឡើយ
៥- ទទួលទានអាហារញាប់គ្មានសណ្តាប់ធ្នាប់ គឺផ្លូវចិត្តគេកំពុងតានតឹងខ្លាំងណាស់
៦- ងាយយំងាយសើច គ្រាន់តែមានរឿងបន្តិចបន្តួច គេជាមនុស្សងាយរំជួលចិត្ត ដែលងាយឈឺជំងឺផ្លូវចិត្តណាស់។
៧- យំអាណិតពេលឃើញគេលំបាកវេទនា មកពីគេមានមនោសញ្ចេតនាទន់ភ្លន់ចេះគិតវែងឆ្ងាយ ។
៨- ងាយខឹងព្រោះតែរឿងបន្តិចបន្តួច គឺក្នុងចិត្តគាត់កំពុងត្រូវការសេចក្តីស្រឡាញ់ខ្លាំងណាស់(យើងមិនគួរនឹងខឹងតបនោះទេ គួរជួយផ្តល់ក្តីស្រឡាញ់ដល់អ្នកដែលសំបូរកំហឹង)។លក្ខណះទាំងនេះអាចខុសខ្លះមិនមែនត្រូវទាំងស្រុងនោះទេ តែវាជួយផ្តល់ជាគំនិត ឲ្យយើងចេះគិតពីហេតុផលចំពោះអារម្មណ៍មនុស្សម្នាក់ដែលយើងបានជួប ! ។
ចាំណា ! ជួបរឿងអ្វីមួយ ហើយដក់ជាប់ក្នុងចិត្តលើសពី ពីរសប្តាហ៍គឺគេមានជំងឺផ្លូវចិត្តហើយ ! (ឧ- បើទោះជារើសបានមាសប៉ុនដូងទុំ ក៏ត្រេកអរមិនលើសពី ពីរអាទិត្យដែរ ជួបរឿងព្រាត់ប្រាសយ៉ាងណាក៏ដោយ ក៏ត្រូវធូរស្រាលក្នុងចិត្តក្រោយពីរអាទិត្យដែរ )

