ចេតនាគឺជាសព្វចិត្តសាធារណៈចេតសិក

R

ចេតនាគឺជាសព្វចិត្តសាធារណៈចេតសិក មានន័យថាវាកើតជាមួយគ្រប់ចិត្តទាំងអស់ កើតជាមួយចិត្តជាកុសលនិងអកុសល ។ ព្រោះហេតុនេះគ្មានអ្នកណាម្នាក់ធ្វើអ្វីមួយដោយគ្មានចេតនានោះទេ អ្នកណាគិតថាធ្វើបុណ្យមិនបាច់មានចេតនាប្រាថ្នាបុណ្យគឺខុសហើយ មានតែព្រះអរហន្តមួយប៉ុណ្ណោះដែលលោកហ្វឹកហាត់បដិបត្តិរហូតធ្វើអ្វីលែងមានចេតនាចូលរួម ឬធ្វើអ្វីមិនប្រកបដោយចេតនា ក្រៅពីនេះសុទ្ធតែប្រើចេតនាទាំងអស់។ អ្នកណាគិតថា ការប្រាថ្នានិព្វានគឺជាកិលេសក៏ខុស ព្រោះការប្រាថ្នានិព្វាន គឺជាកុសលចេតនាទេ។ គិតខុស ខាតធំ ! យកមេរៀនព្រះអរហន្តមកប្រើទាំងដែលខ្លួននៅជាបុថុជ្ជនសោះ ! 

Comments