វិធីគ្រប់គ្រងកំហឹង

R

១- ត្រូវរក្សាសីលៈ គុណជាតិរបស់សីល៥ មានអំណាចរាំងស្កាត់ការលោភលន់(តមលួច) កំហឹងក្រោធ(តមសម្លាប់)និងការវង្វេងរាយមាយ(តមកុហក តមសេពគ្រឿងញៀនស្រវឹង) ស្មារតីភ្ញាក់រលឹកក្នុងវិន័យដែលខ្លួនបានរក្សា អាចគ្រប់គ្រងកំហឹងបានយ៉ាងល្អ ។
២- ធ្វើសមាធិៈ គុណសម្បត្តិរបស់សមាធិ ធ្វើចិត្តឲ្យស្ងប់ ជាន់សង្កត់សង្កិនចិត្តកុំឲ្យស្ទុះទៅកាន់អារម្មណ៍ងាយៗ ធ្វើចិត្តឲ្យធ្ងន់មិនស្រាលរញ្ជួយដោយសារអារម្មណ៍ គំនិតមានហេតុមានផល ចេះគិតគូរវែងឆ្ងាយ ។
៣- ចំរើនវិបស្សនាៈ នាំឲ្យកើតបញ្ញាគិតត្រូវ មិនញាប់ញ័រដោយសារគំនិតមិនសមហេតុសមផល លះបង់ការមានះប្រកាន់។
៤- គិតឲ្យបានច្បាស់កុំលំអៀងមករកខ្លួនឯងហើយ សឹមនិយាយ !
៥- ហាត់ប្រាណទៀងទាត់ដើម្បីបន្ថយអ័រម៉ូនស្ត្រេស(Adrenaline and Cortisol)កុំឲ្យឆេវឆាវយ៉ាងងាយ។
៦- គិតស្វែងរកដំណោះស្រាយដោយសន្តិវិធីៈ ពេលខឹងជេរប្រមាថមើលងាយគ្នា ពេលបាត់ខឹង តើយើងបានអ្វីមកខ្លះ ក្រៅពីការឈឺចាប់ទាំងអស់គ្នានោះ ? ។
៧- មិនត្រូវចិញ្ចឹមចិត្តគុំគួនសងសឹក កុំគិតឲ្យកើតការថ្នាំងថ្នាក់អាក់អន់ចិត្ត(កាន់តែគិតកាន់តែខឹង គុំទុកយូរទៅនាំឲ្យមិនអាចគ្រប់គ្រងចិត្តបានឡើយ) ត្រូវអានធម៌ ស្តាប់ធម៌ឲ្យបានច្រើន ! ។

Comments