ទម្រង់ទូទៅមួយក្នុងធម្មជាតិ

R

ទម្រង់ទូទៅមួយក្នុងធម្មជាតិ ក៏ជាច្បាប់ធម្មជាតិដែរ !
ក្នុងពេលចុតិ - បដិសន្ធិ គម្ពីរពុទ្ធសាសនា ពន្យល់ថា ដូចជាដង្កូវបាក់ខ្នង ជើងមុខតោងទីថ្មីជាប់ ទើបព្រលែងជើងក្រោយ វិញ្ញាណតោងភពថ្មីបានហើយ ទើបព្រលែងចោលភពចាស់ ។ យ៉ាងណាមិញ ក្នុងធម្មជាតិ សភាវៈអ្វីក៏ដោយក៏សុទ្ធតែមានពួជសម្រាប់ដុះដាលទៅមុខនិងប្រភពចិញ្ចឹមរបស់ខ្លួនដែរ ដើមឈើមានឬស ទារកក្នុងផ្ទៃមានទងសុកនិងសុក ពេលនៅជាប់ទងសុកគឺតាំងនៅក្នុងភពចាស់នៅឡើយទេ ពេលកាត់ទងសុកហើយទើបទៅនៅក្នុងភពថ្មី យ៉ាងណាមិញជីវិតមនុស្ស ពេលដាច់ខ្សែតំណសង្ខារធម៌(Silver cord) ហើយមានន័យថា យើងស្លាប់ទៅកាន់ភពថ្មីហើយ ។
ព្រះពុទ្ធហៅថា តំណសង្ខារធម៌ ពិភពលោកហៅថា Silver cord(ខ្សែប្រាក់ចងភ្ជាប់) គឺជាឋាមពលតភ្ជាប់រវាង ចិត្ត និង កាយនេះឯង ពេលដាច់ខ្សែ គឺចែកឋានចែកភពគ្នាហើយ ។

Comments