មនុស្សគឺជាសត្វដែលមានហេតុផល

R

មនុស្សគឺជាសត្វដែលមានហេតុផល ព្រោះតែដូច្នេះទេដឹង ទើបបានមនុស្សតែងមានការឈឺចាប់តាមផ្លូវចិត្តជាងសត្វដទៃ។ពេលខ្លះការជជីករកហេតុផលហួសហេតុពេក មិនបានផ្តល់ក្តីសុខឲ្យយើងនោះទេ វាគ្រាន់តែបានធ្វើឲ្យយើងតក់ក្រហល់ស្លន់ស្លោរខ្លាចមានកំហុស និងការមានះរឹងរូសក្នុងការទាមទារឲ្យអ្នកដទៃ ព្រមទទួលកំហុសតាមចិត្តខ្លួន ទីបំផុតបានត្រឹមតែប្រេះស្រាំផ្លូវចិត្តឥតប្រយោជន៍ក៏មាន !ការអត់អោនខ្លះគឺជាប្រភពនៃសេចក្តីសុខ !។

Comments