បើអ្នកគិតថា អ្នកគឺជាមនុស្សបាត់បង់អ្វីៗទាំងអស់ នោះអ្នកគិតខុសហើយ ព្រោះអ្នកនៅមានជីវិតដែលមានតម្លៃបំផុតក្នុងលោកនេះ ព្រោះមានតែជីវិតនេះទេដែលអាចឲ្យអ្នកបដិបត្តិធម៌ចេញចាកទុក្ខបាន ។ មនុស្សអាត្មានិយមតែងបាត់បង់តម្លៃក្នុងផ្នែកជាច្រើននៃជីវិតព្រោះគេមិនដឹងថាតាមពិតការលះបង់គឺជាការបង្កើតភាពអស្ចារ្យឲ្យជីវិតនោះទេ ។

