ចិត្តអាចអភិវឌ្ឍបាន !
មនុស្សចិត្តទូលាយគិតអីក៏ងាយតែមិនសូវចេះខុស ប្រើតែពាក្យសម្តីនាំមកនូវភាពស្និទ្ធស្នាលនិងមានប្រយោជន៍ គេស្រឡាញ់ភាពត្រឹមត្រូវនិងកិត្តិយសតែមិនដល់ថ្នាក់ជាន់គេដើម្បីភាពខ្ពង់ខ្ពស់ខ្លួនឯងនោះទេ ។ ចូលចិត្តអំពើសប្បុរស គំនិតមិនដែលជាប់គាំងនោះទេ គេរស់នៅជាមួយបច្ចុប្បន្នបានយ៉ាងល្អបំផុត ចិត្តស្ងប់ហ្នឹងធឹងពេលឆ្លងកាត់ឧបសគ្គ គេរំដោះចិត្តពីការស្អប់ខ្ពើមនិងអំនួត ជួយអ្នកដទៃដោយក្តីមេត្តា ។ លោកនេះគ្មានអ្វីទៀងទាត់ទេ កុំឲ្យរឿងខាងក្រៅក្លាយទៅជាទ្រុងដាក់ជីវិតខ្លួនឯង នឹងធ្វើឲ្យគំនិតជាប់គាំងឲ្យសោះ ព្រោះលោកនេះគ្មានអ្វីអាក្រក់ដូចជាកំហឹងនិងគំនិតគិតវង្វេងរាយមាយឡើយ ជីវិតតែងវង្វេងក្នុងក្តីស្រមៃដែលគ្មានការពិតជានិច្ច ព្រោះទាល់តែយើងផ្តាច់ចំណង់តណ្ហាបាន ទើបអាចពាល់ត្រូវសុភមង្គលពិតប្រាកដ ។

