បរាជ័យក្នុងការហាត់ធ្វើសមាធិ !

R

បរាជ័យក្នុងការហាត់ធ្វើសមាធិ !
១- ព្រោះមិនយល់ពីខ្លឹមសារនិងអត្ថន័យនៃការប្រតិបត្តិសមាធិ
២- ខ្វះភាពអត់ធ្មត់ ខ្វះការតាំងចិត្ត
៣- ខ្វះការព្យាយាមធ្វើឲ្យក្លាយជាទំលាប់ ព្រោះចង់តែបានផលភ្លាមៗ ឬ ចង់បានឬទ្ធិខុសពីទំនងធម៌ តែមិនបានឃើញផលអ្វីសោះ ។
៤- មានការសង្ឃឹមខ្ពស់នឹងចង់បានអ្វីមួយច្រើនជ្រុល អត់ដឹងថាការប៉ងប្រាថ្នានោះវានាំឲ្យរំជួលចិត្តមិនស្ងប់ ។
៥- មានការយល់មិនល្អចំពោះសមាធិ ដោយគិតថាជាការបោកប្រាស់ ជាកិច្ចការរបស់គ្រូទាយ ជាការសាងអារម្មណ៍ធ្វើបាបខ្លួនឯង ជាផ្លូវវាងមគ្គផល ជារបស់ចាស់ហួសសម័យ ជារបស់មនុស្សល្ងង់តាមស្រែចំការអនុវត្ត ជាការធ្វើខ្លួនឲ្យលំបាក ជារបស់មនុស្សចាស់ ចាំចាស់បានធ្វើ។ល។ អត់ដឹងដល់ពេលចាស់រវល់តែឈឺ ល្ងីល្ងឺសីុសឺភ្លេចមុខភ្លេចក្រោយមមីងមមាំង ធ្វើអីមិនកើតខាតមួយជីវិតចោលទទេរ ។
ការធ្វើសមាធិនាំឲ្យមានការរស់នៅជាមួយខ្លួនឯង មិនតិះដៀលមិនគិតអាក្រក់ធ្វើបាបខ្លួនឯងនិងអ្នកដទៃ នាំឲ្យមានសតិគ្រប់គ្រងការគិត នឹងការកំចាត់អារម្មណ៍មិនល្អបានយ៉ាងឆាប់រហ័ស ! ។

Comments