អារម្មណ៍ភ័យខ្លាច

R

អារម្មណ៍ភ័យខ្លាច ចង់មានគេនៅជិតដើម្បីអោយគេជួយយើង ថប់ដង្ហើមពិបាក ចៅធ្លាប់ស្រឺតហើយសំណាងមានគេជួយរហូតមកពីជីវិតមិនទាន់ត្រូវអស់ ចៅជាមនុស្សខ្លាចហើយមិនចូលចិត្តពេទ្យ( តែបែរជាមកស្តាប់លោកតាជាពេទ្យហើយអាចជួយខ្លួនឯងបាន) ពេលយកកូនតូចទៅពេទ្យព្យាបាលបេះដូងចៅកោសខ្យល់សឹងរាល់ថ្ងៃពេលរង់ចាំ តែកំលាំងចិត្តថាបើយើងមិនតាំងចិត្តទេបានអ្នកណាមើលថែកូន ចេះសំណាងល្អមានម្ដាយនឹងម្ដាយមីងទៅជាមួយតែព្រោះកូវិតចូលបានតែម្ដាយនឹងកូនតែប៉ុណ្នោះ ចៅយកឈ្នះជំងឺចាស់របស់ចៅដែលកើតមានតាំងពីអាយុដប់ឆ្នាំជាងមកហើយសឹងមិនគួរអោយជឿ នេះហើយជីវិតបើយើងមិនដាក់ចុះមានះប្រកាន់ ការត្អូញត្អែរពីទុក្ខ តើយើងនឹងជួយខ្លួនឯងបានដោយរបៀបណា អ្វីក៏នៅលើបុណ្យដែរ ចៅតែងអធិដ្ឋានថាបើបុណ្យចៅមានសូមអោយចៅបានរួចចាកទុក្ខ ហើយចៅបន្តជីវិតធម្មតា ចេះព្រលែងចោល ចេះសិក្សា គ្រប់បញ្ហាជីវិតត្រឹមតែជាការសិក្សា មិនកាន់យក ធ្វើរឿយៗពេលហេតុបច្ច័យគ្រប់ក៏កើនបញ្ញាលែងដេកដួលជាមួយទុក្ខទៀត សូមអោយអ្នកទាំងឡាយបានសុខរួចចាកទុក្ខ ដោយក្ដីគោរពពីចៅ។
សាធុៗ សូមបទពិសោធជីវិតនេះបានជាមេរៀនជួយដល់មនុស្សគ្រប់គ្នា លោកនេះឲ្យតែមានការតាំងចិត្ត គ្មានអ្វីដែលយើងធ្វើមិនបាននោះទេ ។

Comments