បញ្ហាក្នុងលោកមានត្រឹមតែពីរយ៉ាងៈ
១- បញ្ហាដែលដោះស្រាយចេញៈ បើវាដោះស្រាយចេញដដែលទេ គេមិនចាំបាច់គិតពីវាឡើយ។
២-បញ្ហាដែលដោះស្រាយមិនចេញៈ គឺមានការចាស់ ឈឺ ស្លាប់ និងការជាប់ពិរុទ្ធក្នុងប្រទេសដែលមានច្បាប់ត្រឹមត្រូវ។បើបញ្ហានោះដោះស្រាយមិនចេញដដែលគេក៏មិនចាំបាច់ត្រូវគិតអ្វីពីវាច្រើនទៀតឡើយ។សារុបមកលោកនេះគឺមិនមានអ្វីត្រូវគិតច្រើនទេ ប្រើជីវិតក្នុងបច្ចុប្បន្នជានិច្ច បើគិតត្រូវនាំឲ្យយល់ត្រូវ ចិញ្ចឹមជីវិតត្រូវ និយាយត្រូវ មានការងារត្រូវ ព្យាយាមត្រូវ មានការភ្ញាក់រលឹកត្រូវ តំកល់ចិត្តត្រូវ បច្ចុប្បន្នធ្វើត្រូវហើយនោះអនាគតក៏ត្រូវ !។យើងគ្មានសតិរលឹកដឹងទាន់ក្នុងអតីតនិងអនាគតទេ យើងគ្មានជីវិតក្នុងអតីតនិងអនាគតទេ យើងមានតែបច្ចុប្បន្នភាពនេះតែប៉ុណ្ណោះ ឯសញ្ញាគឺការចងចាំ យើងត្រូវឈ្លាសវៃក្នុងការរើសអារម្មណ៍យកមកចាំទុក ! សូមកុំធ្លាក់ខ្លួនជាទាសករនៃការគិតឲ្យសោះ ។
ទុក្ខលំបាកបីយ៉ាងដែលសត្វបានជួបៈ
១- ជួបបញ្ហាធំពិបាកដោះស្រាយ
២- គ្មានមធ្យោបាយដោះស្រាយបញ្ហា ពិសេសប្រាក់ (ប្រាក់គឺជាមធ្យោបាយដោះស្រាយបញ្ហា)
៣- គ្មានបញ្ញាក្នុងការលះបង់ការគិត ដែលជាសិទ្ធិសេរីភាពចុងក្រោយរបស់ខ្លួន (ជីវិតចប់ត្រឹមតែស្លាប់សោះ ) ! ។

