វិទ្យាសាស្ត្រថ្ងៃនេះ

R

តាមការសិក្សាស្រាវជ្រាវរបស់វិទ្យាសាស្ត្របានបង្ហាញថា DNA អាចបង្កើតកម្មវិធីថ្មីៗ(Reprogrammed)ដែលទាក់ទងតាមបំណង ចេតនា ស្មារតី ពាក្យសម្តី រលករំញ័រ(Vibration) ការគិត ការរំភើបរំជួលចិត្ត(Emotional) ភាពស្ងប់ចិត្ត ។ជីវិតរបស់អ្នកគឺឋិតក្រោមឥទ្ធិពលការគិត និងការបំពេញការងាររបស់DNA ដែលមាននៅក្នុងខ្លួនអ្នកនេះឯង គិតល្អបានសុខ គិតមិនល្អងាយកើតមហារីក កើតទឹកនោមផ្អែម ឆាប់ចាស់ទ្រុឌទ្រោមស្មារតីនិងរាងកាយ ! ញញឹមឡើង ទទួលយកមេរៀនជីវិតយកមកសិក្សា មិនមែនយកមកដេកកើតទុក្ខទេ ! ។
ភ្ញាក់ពីដំណេកភ្លាមត្រូវអរគុណ ដែលយើងមិនបានស្លាប់កាលពីយប់មិញ(ការដេកលក់ស្កប់ស្កល់ខ្លាំងក៏អាចស្លាប់បានដែរ) រួចប្រាប់ខ្លួនឯងថា ថ្ងៃនេះអាត្មាអញនឹងតាំងចេតនាល្អ ហើយធ្វើអ្វីៗឲ្យបានល្អបំផុតតាមតែអាចធ្វើទៅបាន ដើម្បីជួយខ្លួនឯងនិងអ្នកដទៃ។វេលាយប់ ពេលក្បាលដល់ក្នើយត្រូវគិតថា ថ្ងៃនេះអាត្មាអញមានបានធ្វើឲ្យនរណាម្នាក់មានការឈឺចាប់ដោយសារពាក្យសម្តីឬកាយវិកាណាមួយឬទេ? អាត្មាអញមានបានចែកចាយសេចក្តីស្រឡាញ់និងបញ្ញាញាណដល់អ្នកដទៃទេ ? តើបានអភិវឌ្ឍគំនិតវិជ្ជមានដើម្បីជួយផ្លាស់ប្តូរខ្លួនឯង និងអ្នកដទៃឬទេ ?។សារុបមក កន្លែងណាខុសឆ្គងត្រូវតាំងចិត្តឈប់ធ្វើតទៅទៀត កន្លែងណាដែលបានធ្វើត្រឹមត្រូវហើយ ត្រូវព្យាយាមរក្សាទុក កន្លែងណាមិនទាន់បានធ្វើត្រូវព្យាយាមធ្វើឲ្យបាន ដើម្បីពង្រីកសេចក្តីល្អឲ្យបានចំរើនឡើង។

Comments