ពុំមានសេចក្តីសុខដទៃក្រៅអំពីសេចក្តីស្ងប់ឡើយ

R

ពុំមានសេចក្តីសុខដទៃក្រៅអំពីសេចក្តីស្ងប់ឡើយ ! ពុទ្ធដីកានេះគឺប្រកាសអំពីនិព្វាននេះឯង ព្រោះនិព្វានមានក្តីស្ងប់ជាលក្ខណៈ ។ ហេតុនេះអ្វីដែលមិននាំឲ្យចិត្តស្ងប់ ចូរកុំធ្វើ ! ប៉ុន្តែយើងនាំគ្នាសាង សុទ្ធតែហេតុដែលមិននាំឲ្យចិត្តស្ងប់ រូចហើយចង់បានស្ងប់ ដែលរឹតតែរំជួលចិត្តកាន់តែខ្លាំងឡើង។ ហេតុនាំឲ្យចិត្តស្ងប់គឺ រក្សាសីល ធ្វើសមាធិ វិបស្សនានេះឯង ខំសាងហេតុនេះទៅបានរួចចាកទុក្ខ។

Comments