សៀវភៅដែលល្អតែងបកស្រាយពន្យល់អំពីដំណើរការផ្លាស់ប្តូរខ្លួនឯង ផ្លាស់ប្តូរស្ថានភាពជីវិតនិងពីរបៀបផ្លាស់ប្តូរសង្គម ។ អានសៀវភៅជាមធ្យោបាយអាចរៀនអ្វីដែលថ្មីនិងការធ្វើតេស្តពីការយល់ដឹងរបស់ខ្លួនឯងបានផង ។ ចំណេះដឹងថ្មីៗសុទ្ធតែផ្អែកលើចំណេះដឹងចាស់ៗទាំងអស់ អានសៀវភៅគឺជាការពង្រីកចំណេះដឹងដើម្បីស្វែងយល់ពីខ្លួនឯង និងស្វែងយល់ពីពិភពលោកឲ្យបានសុីជំរៅ ។ សៀវភៅដែលយើងមិនគួរអានដូចជា
១- បង្កើតបរិយាកាសអាប់អួរគ្មានដំណោះស្រាយ ស្នេហាអាសអាភាស ។
២- សរសើរលើកតំកើងមនុស្សដែលគ្មានឧត្តមគតិចំពោះជាតិ
៣- គំនិតគ្មានហេតុផលទាល់តែសោះ និយាយបរិហាររិះគន់គ្នាគ្មានគំនិតស្ថាបនា គ្មានបណ្តុះគំនិតតស៌ូ និយាយគ្មានការពិត លើកតំកើងអំពើអាក្រក់ សរសើរការមានបាន ដែលចេញពីគំនិតថោកទាប បញ្ឆេះកិលេសតណ្ហាមិននាំឲ្យមានចិត្តស្ងប់ក្នុងអំពើល្អជាដើម ។ល។

