សុភមង្គលរបស់មនុស្សគឺការរស់នៅដោយគ្មានកង្វល់ មិនមែនមានន័យថា គ្មានអ្វីត្រូវធ្វើនោះទេ គេធ្វើការងារយ៉ាងសកម្ម តែគេមិនជាប់ជំពាក់ជាមួយវាឡើយ ជួបបញ្ហាគេដោះស្រាយ ដោះរួចហើយ ចប់ ! គេមិនយកវាមកគិតរ៉ាំរ៉ៃទៀតនោះទេ ដោះចេញមិនបានទេ ព្រលែងចោល ! ចប់ ! អត់ខ្វល់ ! ។ ចិត្តដែលនាំមកនូវសេចក្តីសុខគឺជាចិត្តមួយដែលប្រាថ្នាអោយអ្នកដទៃរស់នៅក្នុងជីវិតកាន់តែប្រសើរផង នឹងព្យាយាមកែខៃជីវិតខ្លួនឯងឲ្យមានការផ្លាស់ប្តូរទៅកាន់ភាពល្អប្រសើរឡើងដែរ ។ បើអ្នកចេះតែប្រមូលទុក អ្នកកាន់តែធ្ងន់ឡើង បើចេះតែព្រលែងចោល អ្នកកាន់តែស្រាលឡើងជាមិនខាន !

