សូមកុំស្តីបន្ទោសឲ្យជីវិតថាវាជារបស់ខុសគេនិងគួរឲ្យស្អប់អី ព្រោះក្រៅពីជីវិតខ្លួនឯងក្នុងលោកនេះអ្នកមិនអាចទុកចិត្តអ្នកណាបានឡើយ ! ត្រូវព្យាយាមជួយជីវិតឲ្យបានល្អប្រសើរជាជាងការស៊ូទ្រាំព្រមតាមកម្ម។បើចង់កែប្រែផ្លាស់ប្តូរទម្លាប់និងផ្នត់គំនិត អ្វីដែលនៅសល់ដូរចេញមិនបាន គឺវានោះហើយដែលធ្វើឲ្យអ្នកដួលអុកគូថក្នុងថ្ងៃណាមួយជាមិនខាន ។ ស្រាមិនផឹក បារីមិនជក់ ល្បែងមិនលេង ដល់ស្រីស្ងាត់មាត់ឈឹង ទីបំផុតត្រូវស្រីដាក់ថ្នាំមួលកយកឡាននិងគ្រឿងអលង្ការអស់ខ្ទេចគ្មានសល់ អ្វីដែលខ្លួនអត់មិនបានគេហៅថាចំណង់តណ្ហា គឺវានេះហើយជាមូលហេតុនៃទុក្ខ ។

