សុខទុក្ខគ្មានអ្នកណាឲ្យយើងបានទេ បើយើងមិនព្រមទទួលទេនោះ ! ដំបូលគឺសតិ ដែលយើងបានប្រក់ជិតល្អហើយ ភ្លៀងគឺកិលេសមិនអាចលិចស្រោចចិត្តយើងបានដែរ ! ។ យើងអាចខ្ទប់មាត់ខ្លួនឯងបាន តែយើងមិនអាចខ្ទប់មាត់អ្នកដទៃបានទេ សម្តីបែបណាក៏ទទួលបាន ឲ្យតែឃើញខន្ធ៥កើតពីបច្ច័យ វាគ្មានខ្លួនឯងទេ ! ញាតិក្នុងសំសារវដ្ត ជារបស់ជួបព្រាត់ មានតែវិបាកកម្មរបស់យើងប៉ុណ្ណោះ ដែលអោបស្ទបជាមួយយើងទាំងសំសារវដ្ត ! ប្រយោជន៍អ្វីហ្ន ! ត្រូវជាប់ជំពាក់ជាមួយរបស់ដែលមិនទៀងច្រើនយ៉ាងនេះ ? អោហ៍! អវិជ្ជា ! ។ កិត្តយសពិតប្រាកដគឺកើតពីការលះបង់ទេ បើដូច្នោះ តើគួរទេ ដែលអាត្មាអញមកជាប់ជំពាក់នឹងកិត្តិយសដែលគ្រាន់តែជារបស់កើតរលត់ដូច្នេះនោះ ? សាធុ ៗ សូមសត្វលោកបានរួចផុតពីឧបាទានក្ខ័ន្ធ៥ទាំងអស់គ្នាកុំបីខាន !

