ក្តីសង្ឃឹមចំពោះអ្នករង់ចាំគូស្នេហ៍ !
១- ថ្ងៃណាមួយគង់នឹងមានមនុស្សល្អចូលមកកាន់ជីវិតអ្នក ដោយមិនចាំបាច់រង់ចាំទទួលសំបុត្រឬរង់ចាំការហៅទូរស័ព្ទត្រឡប់មករកអ្នកវិញទេ គឺគេមកប្រគល់អ្វីៗជូនអ្នកទាំងអស់ ។
២- នៅថ្ងៃណាមួយ អ្នកនឹងបានជួបមនុស្ស មកជួយលើកស្ទួយឲ្យជីវិតអ្នកមានការផ្លាស់ប្តូរ ដោយគេមិនខ្លាចនឹងប្រគល់ចិត្តស្មោះមកឲ្យអ្នក
៣- ថ្ងៃណាមួយអ្នកនឹងបានជួបមនុស្សដែលមកបង្ហាញទឹកចិត្តនិងជីវិតឥតលាក់លៀមចំពោះអ្នក ហើយលើកតំកើងគាំទ្រអ្នកឲ្យក្លាយជាមនុស្សមានតួនាទីសមរម្យក្នុងសង្គមជាមិនខាន ។
សូមឲ្យអ្នករង់ចាំបុព្វេសន្និវាសទាំងឡាយបានជួបចាប់ដៃគ្នាសាងជីវិតដ៏រុងរឿងថ្លៃថ្លា បើទោះជាមានរូបតែងមានក្តីទុក្ខជាធម្មតា តែបើយើងចេះចែករំលែកសុខទុក្ខគ្នា ចេះរស់ក្នុងការថែរក្សាភាពស្មោះត្រង់នឹងគ្នា មិនអីទេ អ្នកនឹងហែលឆ្លងសមុទ្ទទុក្ខនេះបានដោយជោគជ័យ ជីវិតឃរាវាសធម៌ដែលប្រព្រឹត្តិល្អរមែងបានដល់អរិយបុគ្គលថ្នាក់អានាគាមីឯណោះ ។

