នៅពេលអ្នកគិតផ្តោតទៅលើការឈឺចាប់ដោយសារបញ្ហាកាន់តែខ្លាំង នោះអ្នកនឹងមានបញ្ហាកាន់តែច្រើនឡើងទេ ! នៅពេលអ្នកផ្តោតទៅលើលទ្ធភាពវិញនោះអ្នកនឹងមានភ័ព្វសំណាងច្រើនជាង ។ សុខទុក្ខរបស់ជីវិតវាកើតចេញពីសភាវៈតែមួយគឺចិត្ត ! ចង់ផ្លាស់ប្តូរគុណភាពជីវិត ត្រូវផ្លាស់ប្តូរពីអ្វីដែលអ្នកធ្វើប្រចាំថ្ងៃឲ្យក្លាយជាទំលាប់នេះឯង ព្រោះអាថ៌កំបាំងនៃជោគជ័យគឺការផ្លាស់ប្តូរទំលាប់ជាមុន ។

