ការងារគឺជាឆ្នាំងបាយ !
ត្រូវចេះចាកចេញពីកន្លែងដែលមិនអនុគ្រោះ ហើយស្វែងរកទីកន្លែងថ្មីដើម្បីបង្កើតឪកាសឲ្យខ្លួនឯង ព្រោះវាគ្មានបញ្ហាមកពីការផ្លាស់ប្តូរនោះទេ បញ្ហាគឺកន្លែងចាស់នាំឲ្យមានសំពាធដែលអាចបំផ្លាញសុខភាពផ្លូវចិត្តអ្នកបាន ។ ចូរកុំឲ្យភាពស្មោះត្រង់របស់អ្នកក្លាយជាទាសករឲ្យសោះ ! ។ តែត្រូវចាំថា លោកនេះវាគ្មានពាក្យសន្យាឯណាដើម្បីផលប្រយោជន៍យើងបានច្រើនជាងផលប្រយោជន៍អ្នកដទៃនោះទេ ! បើអត់ធន់បានក៏អត់ធន់បន្តទៀតចុះ ការលើកកញ្ជើដើរក៏មិនស្រួលប៉ុន្មានដែរ ។ ប៉ុន្តែបើមើលទៅវាពិតជាហួសហេតុពិតមែន យើងត្រូវតែចេះព្រលែងចោល ដោយមិនចាំបាច់ត្រូវគោរពខ្លួនឯង(គោរពពាក្យសច្ចៈ)នោះទេ ។

