អរិយសច្ចៈ៤ដោយសង្ខេប

R

អរិយសច្ចៈ៤ដោយសង្ខេប
១-ទុក្ខសច្ចៈ គឺទុក្ខ១១កង ។
២- សមុទយសច្ចៈ គឺតណ្ហា៣ មានកាមតណ្ហា១ ភវតណ្ហា១ វិភវតណ្ហា១ ។
៣-និរោធសច្ចៈ គឺនិព្វាន ។
៤-មគ្គសច្ចៈ បានដល់មគ្គអង្គ៨។
ក្រោយពីស្តាប់យល់ហើយ កើត
I- សច្ចៈញាណ ដឹងថាផ្លូវខុសពីនេះមិនរួចចាកទុក្ខទេ ។
II- កើតកិច្ចញាណ ដឹងកិច្ចដែលត្រូវធ្វើ៤យ៉ាងគឺ
ក- បរិញ្ញាកិច្ចកិច្ចកំណត់ដឹងនូវទុក្ខឲ្យជាក់ច្បាស់ សុខក៏ជាទុក្ខដែរ។
ខ-បហានកិច្ច កិច្ចដែលត្រូវលះគឺតណ្ហា ។
គ- ភាវេតព្វកិច្ច កិច្ចត្រូវធ្វើឲ្យច្រើនឡើងគឺសីល សមាធិ វិបស្សនា ។
ឃ-សច្ឆិកិរិយាកិច្ច កិច្ចត្រូវធ្វើឲ្យជាក់ច្បាស់ ។
III- ញាណទីបីគឺ កត្តញាណ ជាញាណពិចារណាក្នុងបច្ចវេក្ខណញាណ ដោយន័យយ៉ាងនេះឯង។ មានតែអរិយបុគ្គលទាំង៤ពួកប៉ុណ្ណោះដែលពាល់ត្រូវអរិយសច្ចៈ៤នាំឲ្យមាននិព្វានជាអារម្មណ៍។

Comments