វិទ្យាសាស្ត្របានស្រាវជ្រាវរកឃើញថា តាមពិតឋាមពលចិត្ត ឬ ឋាមពលវិញ្ញាណត្រូវបានមនុស្សនាំគ្នាសិក្សាតាំងពីជាងមួយមឺុនឆ្នាំមុនមកម៉្លេះ ! វិធីខ្លះៗដើម្បីសិក្សាផ្លូវចិត្តមានដូចជា ៖
១- សម្តីអ្នកដទៃគឺសំរាប់ឆ្លុះបញ្ចាំងខ្លួនឯង(ពិភពខាងក្រៅឆ្លុះបញ្ចាំងពិភពខាងក្នុង) មិនមែនសម្រាប់ប្រតិកម្មនោះទេ ឧ- គេនិយាយរិះគន់អ្នក បានន័យថាគេបញ្ជូនសារអវិជ្ជមានទៅកាន់អ្នក បើអ្នកប្រតិកម្មដោយការខឹងសំបារ មានន័យថាអ្នកបានស្រូបយកឋាមពលអវិជ្ជមានពីគេយកមកធ្វើទុក្ខខ្លួនឯងឲ្យលំបាកវេទនា តែបើអ្នកខុសមែនហើយផ្លាស់ប្រែ ឬ អ្នកត្រឹមត្រូវសោះអ្នកក៏រីករាយ មានន័យថាអ្នកបានបំលែងឋាមពលអវិជ្ជមានមកជាឋាមពលវិជ្ជមានវិញ ដើម្បីរីកចំរើនខ្លួនឯង។
២- អ្នកមានអំណាចព្រោះតែមានការទទួលខុសត្រូវៈ មនុស្សដែលមានការទទួលខុសត្រូវបើទោះជាការងារដែលខ្លួនបានធ្វើត្រូវបរាជ័យ ក៏អ្នកដទៃគេនៅតែគោរពស្រឡាញ់ដែរ ។មនុស្សអន់តែងលាក់បាំងកំហុស ព្រោះខ្លាចអ្នកដទៃថាខ្លួនអន់ មនុស្សខ្លាំងមិនខ្លាចពាក្យអន់ តែងហ៌ានទទួលកំហុស ហើយសិក្សាពីបរាជ័យជានិច្ច។
៣- អ្នកមានឋាមពលចិត្តតែងប្រកាន់យកការសិក្សាជានិច្ច ព្រោះកាន់តែសិក្សាកាន់តែមានការយល់ដឹង ដឹងរឿងច្រើននូវរឿងដែលខ្លួនមិនធ្លាប់ដឹង ។
៤- អ្នកមានឋាមពលចិត្តតែងមានសេចក្តីស្រឡាញ់និងមេត្តាករុណា ការអាណិតអាសូរជានិច្ច ទាំងយល់ថា សេចក្តីស្រឡាញ់គឺជាឋាមពលដ៏ធំបំផុតនៅក្នុងលោក ជាជាងការវាយប្រយុទ្ធ ការដណ្តើមហែកហួរគ្នា។
៥- អ្នកមានឋាមពលចិត្តតែងយល់ថា បញ្ហាឧបសគ្គគឺជាកាតាលីករ(Enzyme)ដែលធ្វើឲ្យមនុស្សរឹងមាំនិងនាំឲ្យមានការរីកចំរើន គេជាមនុស្សដែលមិនចេះខ្លាចឧសគ្គអ្វីទាំងអស់ ពេលមានឧបសគ្គបានមកដល់គេប្រែជាញញឹមភ្លាមមួយរំពេច ហើយចុះប្រឡូកដោយឥតរាថយ។
៦- អ្នកមានឋាមពលចិត្ត យល់ថាទស្សនៈខុសគ្នាមិនមែនជាបញ្ហាទេ ដែលបញ្ហាគឺនៅត្រង់គេធ្វើឲ្យមានការបែងចែក ធ្វើឲ្យបាត់បង់តុល្យភាព គេមានសមត្ថភាពអាចធ្វើកិច្ចការជាមួយគ្រប់ទស្សនៈ ដោយការទទួលយកហើយកែសំរួលដើម្បីឲ្យមានការរីកចំរើននិងបានទទួលការពេញចិត្តទាំងអស់គ្នា ។

