ទស្សនៈជីវិត !

R

ទស្សនៈជីវិត !
Thomas Edison កាលពីតូចត្រូវបានគ្រូពេទ្យវាយតំលៃថា គាត់គឺជាក្មេង « អប្បបញ្ញា » ម្តាយគាត់មិនអស់សង្ឃឹមឡើយ មួយថ្ងៃៗ អ្នកម្តាយនិយាយតែពាក្យវិជ្ជមានលើកទឹកចិត្តកូន ។ រហូតដល់ទីបំផុត គាត់បានទទួលសញ្ញាប័ត្រ ពីសកលវិទ្យាល័យប្រកបដោយកិត្តិយស ! ហើយបានក្លាយជាមនុស្សល្បីរបស់ពិភពលោក ។ ពេលឡើងទទួលសញ្ញាប័ត្រគាត់និយាយថា ៖ គាត់មានថ្ងៃនេះ គឺដោយសារតែពាក្យសម្តីលើកទឹកចិត្តពីអ្នកម្តាយរបស់គាត់តែម្នាក់គត ! ។ ចាំណា ! បើក្នុងផ្ទះអ្នកនិយាយតែពាក្យឥតប្រយោជន៍ នោះនៅថ្ងៃមុខ កូនចៅនៅក្នុងផ្ទះនឹងក្លាយទៅជាមនុស្សឥតប្រយោជន៍ តែបើអ្នកនិយាយតែពាក្យខ្លាំងក្លា ពាក្យតស៊ូព្យាយាម ពាក្យមិនបោះបង់ នោះកូនចៅអ្នកនឹងក្លាយទៅជាមនុស្សអស្ចារ្យនៅថ្ងៃខាងមុខ ព្រោះពាក្យសម្តីរបស់អ្នកបានជ្រួតជ្រាបចូលក្នុងឋាមពលចិត្ត(Subconscious)របស់ពួកគេ រហូតដល់ក្លាយទៅជាការពិត នេះជាអាថ៌កំបាំងមួយក្នុងការរស់នៅ ដែលគ្រួសារថ្កុំថ្កើងបានទទួល ។

Comments