ការបង្ហាត់បាល់ទាត់យុវជន

S

គ្រូបង្វឹក-អ្នកអប់រំ

គ្រូ​បង្វឹក​យុវជន​នា​ពេល​បច្ចុប្បន្ន​នេះ​ត្រូវ​ទទួល​យក​តួនាទី​បង្វឹក​ដែល​មាន​កិច្ចសហការ​បន្ថែម​ទៀតជាមួយទស្សនគំនិតនៃការបង្ហាត់គិតទៅលើការអភិវឌ្ឍនកីឡាករមុន និងការយកឈ្នះជារឿងបន្ទាប់។ គ្រូបង្វឹកគួរតែផ្តល់ការណែនាំអប់រំ និងវិន័យនៅពេលចាំបាច់ ប៉ុន្តែក៏អនុញ្ញាតឱ្យកីឡាករធ្វើការសម្រេចចិត្តដោយខ្លួនឯង និងទទួលខុសត្រូវផងដែរ។ នេះនឹងបង្កើតស្មារតីនៃការជឿទុកចិត្តគ្នាទៅវិញទៅមករវាងគ្រូបង្វឹក និងកីឡាកររបស់គាត់។ កីឡាករសព្វថ្ងៃនេះចង់បានគ្រូបង្វឹកដែលបើកចំហចំពោះគំនិតរបស់ពួកគេ និងឱ្យតម្លៃពួកគេជាកីឡាករម្នាក់នៅក្នុងក្រុមដែរ។ ការ​បង្វឹក​ដោយ​សហការ​អនុញ្ញាត​ឱ្យ​មាន​ការ​ពង្រឹង​បន្ថែមរបស់​កីឡាករ​ខណៈ​ពេល​ដែល​រក្សា​អំណាច​រួម​នៅ​ក្នុង​ដៃ​របស់​គ្រូ​បង្វឹក។ ចូរកុំភ្លេចថាគ្រូបង្វឹកគឺជាគំរូ ហើយពួកគេត្រូវធ្វើជាគំរូដល់កីឡាកររបស់ពួកគេ។ សូមបញ្ចប់ការបង្ហាត់បែបការដឹកនាំសម័យបុរាណដោយការធ្វើទារុណកម្មកីឡាករបែបយោធានិងគ្មានសិលធម៌ក្នុងការទំនាក់ទំនងជាមួយកីឡាករ។

Comments