មូលហេតុបង្ករការរមួលសាច់ដុំ

S
•ការរមួលសាច់ដុំដែលយើងតែងតែហៅថាការរមួលក្រពើនោះដែលជាទូទៅយើងតែងតែឃើញនៅក្នុងវិស័យកីឡាបាល់ទាត់នេះ គឺជាការឡើងតឹង ឬ ការកន្ទ្រាក់នៃសាច់ដុំដែលបណ្តាលឱ្យមានការឈឺចាប់។
•ការរមួលសាច់ដុំនេះតែងតែឃើញកើតឡើងត្រង់សាច់ដុំកំភួនជើង និងសាចដុំផ្នែកខាងក្រោយនិងខាងមុខភ្លៅ។
•កត្តាដែលធំៗមួយចំនួនដែលជាមូលហេតុបង្ករអោយមានការរមួលសាច់ដុំ

១) ការបាត់បង់ជាតិទឹកនៅក្នុងខ្លួន (Dyhydration)

      ការបាត់បង់ជាតិទឹកតាមរយះការធ្វើចលនាច្រើន ការបញ្ចេញតាមញើស និងតាមអាកាសធាតុក្តៅផងដែរ។

២)​ ការធ្វើចលនាលើសកម្រិតនៃសាច់ដុំ (Overload)

      ការប្រើប្រាស់ចលនានៃសាច់ដុំលើសកម្រិតពីធម្មតាដែលធ្វើអោយសាច់ដុំចុករួញខ្លាំង

៣) ការចុះទាបនៃសារធាតុរ៉ែនៅក្នុងខ្លួន (ប៉ូតាស្យូម កាល់ស្យូម ម៉ាញ៉េស្យូម សូដ្យូម)  ជាផ្នែកមួយជួយដល់ការធ្វើ. 

     ចលនាសាច់ដុំ ការកន្រ្តាក់សាច់ដុំ និងការបំបែកជាតិស្កទៅជាថាពលដល់សាច់ដុំផងដែរ។

៤) កង្វះការសម្រាកសម្រាប់សាច់ដុំ (Recovery)
    នៅពេលសាច់ដុំធ្វើការហត់នឿយខ្លាំងវាត្រូវការសម្រាកប្រមូលកម្លាំងមកវិញតាមរយះការសម្រកអោយបានគ្រប់

​​​    គ្រាន់ និងការបំពេញអាហាររូបតម្ថផងដែរ។

•កត្តាដែលធំៗមួយចំនួនដែលអាចជាប្រយោជន៍ក្នុងការជួយបង្ការការរមួលក្រពើបាន

១) ការបំពេញជាតិទឹកនៅក្នុងខ្លួនអោយបានត្រឹមត្រូវ មុនការហ្វឹកហាត់/ប្រកួត អំឡុងពេលហ្វឹកហាត់/ប្រកួត និងក្រោយ.  

      ការហ្វឹកហាត់/ប្រកួត សូមចាំពេលស្រេកទឹកបានផឹក /យើងសង្កេតមើលការខ្វះក្នុងខ្លួនតាមរយះទឹកនោមបានផងដែរ

២) របបអាហារដែលសម្បូរសារជាតិរ៉ែ ((ប៉ូតាស្យូម កាល់ស្យូម ម៉ាញ៉េស្យូម សូដ្យូម) ដែលមានក្នុងបន្លែបៃតង ផ្លែឈើ

    ទឹកដោះគោ គ្រាប់ធញ្ញជាតិ ប្រភេទសណ្តែក យ៉ាអ៊ួ

៣) ការសម្រាកប្រមូលកម្លាំងនៃសាច់ដុំបានគ្រប់គ្រាន់ យ៉ាងហាចណាស់ចន្លោះពី​៨ម៉ោងផងដែរ

៤) ការទាញសាច់ដុំអោយមានចលនាសរសៃឈាមរត់ស្រួល

Comments