មនុស្សឥតបានការ​ ជាមនុស្សដែរទម្លាប់និយាយអាក្រក់​ក្រោយ!!!

S

មនុស្សមានច្រើនប្រភេទ ច្រើនសណ្ឋាន និងច្រើនចរិត។ យើងពិបាកបន្តិចក្នុងការចាត់ទុកនរណាម្នាក់ថា ជាមនុស្សល្អឬមិនល្អ មានប្រយោជន៍ឬឥតបានការ។

តែយ៉ាងណា យើងក៏អាចសម្គាល់តាមរយៈសកម្មភាពនិងការនិយាយស្ដីរបស់ពួកគេខ្លះៗដែរ។

ជាទូទៅ មនុស្សដែលមានចំណេះដឹង និងចរិតថ្លៃថ្នូ នឹងចំណាយពេលវេលាទៅធ្វើរឿងដែលមានប្រយោជន៍។ ពួកគេចូលចិត្តនិយាយតែពីគំនិតល្អៗ បញ្ចេញទស្សនៈល្អៗ និងរៀនសូត្រគំនិតរបស់អ្នកដទៃដើម្បីភាពរីកចម្រើន។

រីឯ មនុស្សសាមញ្ញធម្មតាចូលចិត្តចំណាយពេលទៅលើព្រឹត្តិការណ៍ រឿងនេះរឿងនោះ ដែលមិនសូវមានប្រយោជន៍។ មនុស្សប្រភេទនេះចំណាយពេលតាមដានព្រឹត្តិការណ៍ ហើយជ្រួលជ្រើមតាមដោយមិនបានគិតពិចារណាវែងឆ្ងាយឡើយ។ ពេលខ្លះពួកគេ ក៏ក្លាយជាមនុស្សតែស្ករ ដោយមិនបានថ្លឹងថ្លែងថារឿងណាមួយមានប្រយោជន៍ឬអត់នោះទេ។

ចំពោះ មនុស្សមួយប្រភេទទៀត ជាមនុស្សមានគំនិតអន់ថយឬហៅអាក្រក់ស្ដាប់ គឺ មនុស្សឥតបានការ ដែលចូលចិត្តនិយាយដើមអ្នកដទៃ។ មនុស្សនេះរឿងនរណាក៏ពួកគេដឹងដែរ ដឹងហើយមាត់មិនសូវមានគម្របទៀត។ មនុស្សប្រភេទនេះ ចូលចិត្តនិយាយចាក់ពីក្រោយខ្នង អ្នកនេះអ៊ីចេះអ៊ីចុះ និយាយបំភ្លៃ ឬតែងរកវិធីក្នុងការនិយាយបង្ខូចឈ្មោះនរណាម្នាក់ដោយនៅមិនសុខឡើយ បើមិនបានត្រាវ។ សណ្ដានពួកគេ តែងតែនាំអ្នកដទៃទៅរកតែភាពអវិជ្ជមាន។

ទំនេរៗ កុំចំណាយពេលសន្សំរឿងអ្នកដទៃមកនិយាយឥតបានការ។  ប៉ុន្តែគួររៀនចែករំលែកគំនិត ស្វែងរកដំណោះស្រាយ និងរៀនសូត្រពីគ្នាទៅវិញទៅមក៕

Comments