ជំងឺមួយនេះវាកើតឡើងពីការរំជើបរំជួលជ្រុលហួសហេតុ និងការថប់បារម្ភខ្លាំង។
រោគសញ្ញានៃជំងឺនេះរួមមាន ចង់បានការគាំទ្រនិងការសរសើរពីមនុស្សជុំវិញខ្លួន មិនអាចផ្តោតអារម្មណ៍លើកិច្ចការអ្វីមួយរយៈពេលយូរបាន អារម្មណ៍ផ្លាស់ប្តូរឆាប់រហ័ស មិនមានការអត់ធ្មត់និងការតាំងចិត្តដើម្បីសម្រេចប្រាថ្នាអ្វីមួយឡើយ។
វិធីល្អក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺផ្លូវអារម្មណ៍ ត្រូវមានភាពអត់ធ្មត់ពេលនៅជាមួយអ្នកជំងឺ និងព្យាយាមនិយាយតែពាក្យវិជ្ជមានជាមួយពួកគេ។ បើអ្នកជំងឺជាមិត្តស្និទ្ធស្នាលឬជាសាច់ញាតិ គួរកុំដាក់សម្ពាធអ្វីទាំងអស់លើពួកគេ និងកុំឲ្យពួកគេនៅម្នាក់ឯង៕

