+.យើងនឹងឈឺចាប់ ប្រសិនបើយើងយកខ្លួនឯងទៅប្រៀបធៀបជាមួយអ្នកដទៃ។
+.យើងនឹងកាន់តែឈឺចាប់ជាងនេះទៅទៀត បើសិនជាយើងយកខ្លួនឯងទៅប្រៀបធៀបជាមួយខ្លួនឯងដែលយើងគិតទុក តែយើងបែរជាធ្វើវាមិនបាន។
+.គ្រប់ឆាកជីវិតទាំងអស់ មានទាំងផ្អែម,ល្វីងជូរចត់ ទើបគេហៅថាជីវិត ចឹងហើយគួររៀនអភ័យលើកលែងឲ្យខ្លួនឯងខ្លះទៅ នៅពេលយើងមិនទាន់ល្អគ្រប់គ្រាន់ ក៏រៀនបើកឳកាសឲ្យខ្លួនឯងយបានជួបនិងជួបនូវគ្រប់រសជាតិនៃជីវិត។
+.ជីវិតដែលមានក្ដីសុខ គឺជាជីវិតដែលមិនត្រូវខ្វល់ពីពាក្យសម្ដីមិនល្អរបស់អ្នកដទៃដែលគិតមកលើយើង វាគង់តែហាមមិនបានដែលមិនឲ្យគិត តែឮសម្ដីទាំងនោះ ក៏នឹងខូចអារម្មណ៍ គ្រាន់តែយើងព្យាយាមកុំយកទុកក្នុងចិត្ត តែអ្វីដែលគួរឲ្យសោកស្ដាយ ដែលខ្លួនយើងផ្ទាល់ បែរជាងាកមកមើលងាយ គិតអវិជ្ជមានចំពោះខ្លួនឯង ។
+.តាមពិតទៅណា ជីវិតរបស់យើងគ្រប់គ្នានេះណាស្រស់ស្អាតណាស់ ទោះបីជាវាល្អមិនទាន់គ្រប់គ្រាន់ ឬនៅខ្វះខាតច្រើនក៏ដោយ គ្រប់យ៉ាងវាមិនអាចបានតាមការចង់បានយើងទេ ចឹងរៀនទទួលយក៕

