អ្វីៗសុទ្ធតែអាច

S
sambodia

អ្វីៗសុទ្ធតែអាច ប៉ុន្តែការគិតបានដាក់កំហិតខ្លួនឯងដោយមិនដឹងខ្លួន ! លោកនេះគ្មានអ្នកណាអាចបំផ្លាញអ្នកឲ្យដូចជាការគិតរបស់ខ្លួនឯងនោះទេ មនុស្សភាគច្រើនរងទុក្ខមិនមែនដោយសារតែអ្នកដទៃឡើយ វាកើតមកពីការគិតអាក្រក់របស់ខ្លួនឯងតែប៉ុណ្ណោះ ! ។ ការសិក្សាបានបង្ហាញថា អ្នកជំងឺផ្លូវចិត្តដែលកើតមកពីមូលហេតុគិតឥតរបៀប គិតមិនត្រឹមត្រូវ គិតពង្រីកបញ្ហាគ្មានការពិត មានដល់ទៅ៨៩% ឯជំងឺផ្លូវចិត្តដែលបណ្តាលមកពីមូលហេតុផ្សេងៗ(ដូចជាអំពើហឹង្សា កត្តារបបអាហារ បរិយាកាស សេដ្ឋកិច្ចនយោបាយ ....។ល។)មានត្រឹមតែ១១%ប៉ុណ្ណោះ ។ យកធម៌មកគិតឲ្យពេញមួយថ្ងៃៗទៅណា កាន់តែគិតជីវិតកាន់តែមានក្តីសុខ បើ់មិនជឿសាកមើលទៅ ។

Comments