បាតុភូត Red Sprites នៅខាងលើប្រាសាទ Beynac ក្នុងប្រទេសបារាំង

S
samkorn
 បាតុភូត Red Sprites នៅខាងលើប្រាសាទ Beynac ក្នុងប្រទេសបារាំង ដោយជាងថតបានថតរូបភាពនេះកាលពី ខែកញ្ញា 2022 ។

បាតុភូតនេះ ខាងវិទ្យាសាស្ត្រហៅថា Red Sprite (ស្ព្រៃត៍ពណ៌ក្រហម) គឺជាបាតុភូតធម្មជាតិរបស់ពន្លឺក្នុងស្រទាប់បរិយាកាសផែនដី ដែលបានកើតឡើងកំឡុងពេលមានភ្លៀងផ្គររន្ទះ ហើយវាកើតមានឡើងក្នុងរយៈពេលដ៏ខ្លី ត្រឹមតែមួយប៉ព្រិចភ្នែកតែប៉ុណ្ណោះ ។ ដោយឡែកក្នុងពេលបច្ចុប្បន្ននេះគេអាចថតរូប នៃបាតុភូតនេះទុកបាន ដោយប្រើប្រាស់ម៉ាស៊ីនថតដែលមានស្ថានភាពពន្លឺតិច (Low Level Television) ។ 

Red Sprites គឺជាបាតុភូតផ្លេកបន្ទោរធម្មជាតិក្នុងស្រទាប់បរិកាសផែនដីបែបថ្មីដែលត្រូវបានគេប្រទះឃើញចុងក្រោយបំផុត ។

ប្រភព ៖ Science Mahidol/ Science Cafe seminar 
រូបភាពដោយ ៖ Nicol ás Escurat/ International Observers of Upper Atmospheric

Comments