តួនាទីឧត្តមគតិ

S
samkorn
  ឧត្តមគតិមិនមែនត្រឹមតែជាភាពដែលល្អនោះទេ វាថែមទាំងមានតួនាទីក្នុងការគាបសង្កត់នូវភាពអសកម្មរបស់ខ្លួនយើង ហើយវាមានសកម្មភាពខ្លាំងខ្លាណាស់។នៅពេលដែលមនុស្សម្នាក់មានឧត្តមគតិនៅក្នុងក្បាលរបស់គេហើយនោះ គេមិនដែលរស់នៅបានសុខសូម្បីតែមួយនាទី បើសិនជាជួបនូវភាពអយុត្តិធម៌ចំពោះជនណាម្នាក់នោះ នោះឧត្តមគតិនោះតែងតែតាមវាយប្រហាបុគ្គលនោះ ហើយរាប់រយសំណួរកើតចេញពីក្បាលរបស់បុគ្គលនោះបើសិនជាគេចង់គេចវេសពីអ្វីដែលគេបានដឹងថាវាអយុត្តិធម៌ក៏គេចមិនរួចឡើយ។
បុគ្គលដែលមានឧត្តមគតិតែងតែឈឺឆ្អាលរាល់អំពើអយុត្តិធម៌ទាំងឡាយ ទោះបីអ្វីទាំងនោះគ្មានប៉ះពាល់ដល់ខ្លួនឡើយក៏គេនៅតែធ្វើដែរ ព្រោះឧត្តមគតិនៅក្នុងក្បាលរបស់គេកំពុងតែវាយប្រហាគេ ហើយឧត្តមគតិនោះតែងសួរសំណួថាហេតុអ្វីអ្នកមិនទៅជួយគេទៅ តើឯងជាមនុស្សប្រភេទណាបានឃើញអយុត្តិធម៌ហើយមិនជួយ។

Comments