ប្រវត្តិដាំតែអុង

S
samkorn

នៅ គ.ស ១៨១៥ អ្នក ម្នាង ក្រ ចាប់ មាន បុត្រី នាម អង្គ ម៉ី ។ នៅ ឆ្នាំ ដដែល ស្ដេច យួន ទ្រង់ ចាត់ អោយ សង់ បន្ទាយ នៅ មាត់ជ្រូក និង ជីក ព្រែក ពីរ នៅ ក្នុង ទឹក ដី កម្ពុជា ក្រោម៖ - ព្រែក មួយ ហៅ ថា ព្រែក វិញ តេ មាន ប្រ វែង ៥៣គ.ម ត្រូវ ត ភ្ជាប់ ពីមាត់ ជ្រូក ទៅ នឹង សមុទ្រ នៅ តំបន់ ពាម។ - ព្រែក មួយ ទៀត ហៅ ថា វិញ អាន ប្រ វែង ១៤ គ.ម ទទឹង ២៤ ម ត ភ្ជាប់ ទន្លេ ធំនឹង ទន្លេ បា សាក់ ។

រាជ ពង្សា វតារ ខ្មែរ បាន បញ្ជាក់ ថា ក្នុង ការ ជីក ព្រែក ទាំង ពីរ ខាង លើ នេះ ប្រជា រាស្រ្ដ ខ្មែរ ត្រូវ គេ កែន ទៅ ហើយ ត្រូវ យួនធ្វើ បាប គ្មាន ត្រា ប្រណី ដល់ តិច តួច សោះ ឡើយ ។ រឿង កំពប់ តែ អុង ដែល យួន វា យក ខ្មែរ កប់ ទាំង រស់ យក ក្បាល ធ្វើជើង ក្រាន ដាំ តែ បាន កើត ឡើង នៅ សម័យ នោះ អែង ។ ឯក សារ ខ្មែរ មួយ ទៀត បាន សរ សេរ ទាក់ ទង នឹង រឿង នេះ ដែរថា ក្ដី លំបាក វេទ នា របស់ ខ្មែរ ជា គូលី កំណែន នេះ ប្រៀប បាន នឹង ឋាន នរក ។ មួយ ថ្ងៃ ៗ ធ្វើ ការ តាំង ពី ព្រលឹម ទល់ ព្រលប់អិត មាន សំរាក ឡើយ ទឹក សំរាប់ ផឹក មាន ក្លិន លាមក បាយ ស៊ី ទៅ ហើម ពោះ បណ្ដាល អោយ កើត រោគ យួន វាយ សំពង ថែមទៀត ដោយ ចោទ ថា ខ្មែរ ខ្ជិល ខ្មែរ ធ្វើ ពុត ខ្មែរ យឺត ។ នៅ ពេល ដែល យួន បើក ទឹក បង្ហូរ ចូល ព្រែក យួន អិត ប្រាប់ ខ្មែរ ទេបណ្ដាល អោយ កម្ម ករ កំណែន ខ្មែរ ដែល រត់ មិន ទាន់ លិច លង់ ក្នុង ព្រែក ស្លាប់ ជា ច្រើន ។ ចំពោះ អំពើ ព្រៃ ផ្សៃ អមនុស្សធម៌ របស់ យួន ព្រះ អង្គ ចន្ទ អិត បាន ត វ៉ា ឡើយ មាន តែ មន្រ្ដី ម្នាក់ បាន ចេញ មុខ ការ ពារ ។ យួន ដឹង ក៏ ចាប់ មន្រ្ដី នោះ ទៅ សំលាប់ ចោល ។ ក្រៅ ពី កេណ្ឌ ខ្មែរ អោយ ទៅ ជីក ព្រែក យួន នៅ បាន បង្ខំ ខ្មែរ អោយ កាប់ ព្រៃ ឈើ អោយ គេ ថែម ទៀត ។ដំបូង គេ ប្រើ គោ ក្របី រទេះ សំរាប់ អូស ឈើ តែ ដល់ សត្វ ស្លាប់ អស់ ទៅ ដោយ កាប់ ឈើ ច្រើន ពេក គេ ក៏ ប្រើ មនុស្សអោយ អូស វិញ ។ អំពើ អ មនុស្ស ធម៌ នេះ បណ្ដាល អោយ ប្រជា រាស្រ្ដ ខ្មែរ ព្រះ សង្ឃ ខ្មែរ ទ្រាំ ពុំ បាន ក៏ នាំ គ្នា កាប់ សំលាប់យួន អស់ ជា ច្រើន ។ តែ យួន សង សឹក ខ្មែរ វិញ យ៉ាង សាហាវ បំផុត (១៨)។

នៅគ.ស.១៨២០ មាន ភិក្ខុ មួយ អង្គ នាម កែ គង់ បួស នៅ វត្ដ សំបួរ ក្នុង ខេត្ដ ភ្នំ ពេញ បាន តាំង ខ្លួន ជា អ្នក សិល្ប៍ ភូ វិសេស ទៅបញ្ចុះ បញ្ចូល អស់ រាស្រ្ដ នៅ ខេត្ដ បាភ្នំ រួច ទៅ រួប រួម នឹង សម្ដេច ចៅ ពញា តី ឧក ញ៉ា នរេន្ទ គល់ និង នាយ កែ ព្រា លន លើកទ័ព ទៅ កាប់ សំលាប់ យួន អស់ ជា ច្រើន ។ ពេល នោះ អុង តាគុន លេ វ៉ាន់ យៀក នៅ ព្រៃនគរ ប្រើ អោយ នាំ ពល ៣០០ នាក់លើក ដល់ ភ្នំ ពេញ ហើយ បង្ហួស ទៅ បោះ ទ័ព នៅ កោះ សូទិន ទើប សម្ដេច ព្រះ ឧទ័យ រាជា ទ្រង់ បញ្ជា អោយ លើក ទ័ព ទៅជា បន្ថែម ហើយ ចាប់ ភិក្ខុ កែ គង់ យក ទៅ សំលាប់ ។ ចំណែក អែ សម្ដេច ចៅ ពញាតី ឧក ញ៉ា នរេន្ទ គល់ នាយ កែ ព្រាលន ត្រូវចាប់ បាន បញ្ជូន ទៅ ព្រៃន គរ ហើយ ក្រោយ មក ត្រូវ ប្រហារ ជីវិត បង់ ដែរ ។ រាជ ពង្សា វតារ បាន បញ្ជាក់ ថា ឧប្បត្ដិ ហេតុ នេះកើត មក ពី ការ វិវាទរ វាង នាម៉ឺន ខ្មែរ និង នាម៉ឺន យួន ។

នៅគ.ស១៨២១ ម្នាង ម្នាក់ នៃ អង្គ ដួង បាន ប្រសូត បុត្រី នាម មុំ ។ នៅ ឆ្នាំ ក្រោយ អ្នក ម្នាង យស របស់ អង្គ ចន្ទ មាន បុត្រី នាមអង្គ ពៅ ។ នៅ គ.ស ១៨២៩ អ្នក ម្នាង ប៉ែន (ប្អូន អ្នក ម្នាង ក្រចាប់) មាន បុត្រី នាម អង្គ ស្ងួន ។ នៅ គ.ស ១៨៣២ សៀម លើក ទ័ពមក តាម ផ្លូវ បាត់ តំបង ពោធិ សាត់ ហើយ មក រហូត ដល់ កំពង់ ឆ្នាំង ។ ទ័ព ខ្មែរ ស្ថិត នៅ ក្រោម បញ្ជា ការ ចក្រី ឡុង បានប្រយុទ្ធ ជា មួយ ទ័ព សៀម នៅ បឹង ពោធិ តែ នៅ ទី បំផុត ខ្មែរ ទន់ ដៃ ជាង បាក់ ទ័ព ហើយ ចក្រី ឡុង ក៏ ភៀស ទៅ នៅ ខេត្ដបាភ្នំ ។ បរាជ័យ លើក នេះ ជា ហេតុ បណ្ដាល អោយ ព្រះ ឧទ័យ រាជា អង្គ ចន្ទ ភៀស ទៅ ស្រុក ក្រោម ម្ដង ទៀត ហើយ ទៅ គង់នៅ លង់ ហោរ ។ ទ័ព សៀម ដែល មាន ពញាបឌិន តេជោ ជា មេ បញ្ជា ការ បាន នាំ ព្រះ អង្គ អិម មហា ឧប រាជ និង ព្រះ អង្គ ដួងមក ទុក អោយ គង់ នៅ ភ្នំពេញ ហើយ លើក ទ័ព បង្ហួស ទៅ ប្រយុទ្ធ ជា មួយ យួន នៅ មាត់ ជ្រូក វាយ ឈ្នះ យក បាន បន្ទាយ នេះ។

នៅ ពេល នោះ ឧក ញ៉ា ចក្រី ឡុង ដែល បាន ភៀស ទៅ បាភ្នំ នោះ បាន ទៅ កែន ទ័ព ហើយ វាយ ឈ្នះ ទ័ព សៀម ដែល ឆ្លងទៅ ត្រើយ ខាង កើត ។ ចំណែក ពញា បឌិន តេជោ ដែល វាយ ឈ្នះ យួន នៅ មាត់ ជ្រូក នោះ បាន ជំរុល រហូត ដល់ លង់ ហោរតែ ត្រូវ ទទួល បរា ជ័យ ក្នុង ចំបាំង ជើង ទឹក ជា មួយ យួន ។ សៀម លើក ទ័ព ថយ ទៅ វិញ អស់ ។ លុះ ទ្រង់ ជ្រ��ប ដំណឹង នេះព្រះ អង្គ អិម និង ព្រះ អង្គ ដួង ក៏ ភៀស ទាំង ពីរ អង្គ ទៅ ខេត្ដ បាត់ ដំបង ។ លុះ សៀម ដក ទ័ព ថយ ទៅ វិញ អស់ ហើយ យួន នាំព្រះ ឧទ័យ រាជា អង្គ ចន្ទ ត្រលប់ មក សោយ រាជ្យ នៅ ភ្នំ ពេញ វិញ ។ ចក្រី ឡុង ត្រូវ បាន តាំង ជា នាយក រដ្ឋ មន្រ្ដី ។ យួន បានសង់ បន្ទាយ អាណ្ណាម នៅ ជិត ក្រុង ភ្នំពេញ ហើយ ចាត់ មេ ទ័ព ឈ្មោះ ទ្រឿង មិញ យ៉ាង និង មន្រ្ដី ឈ្មោះ លេ ដាយ គឿងអោយ ឈរ ត្រួត ត្រា ប្រ ទេស ខ្មែរ ។ ព្រះ ឧទ័យ រាជា អង្គ ចន្ទ ទ្រង់ សោយ ទី វង្គត នៅ គ.ស ១៨៣៤ ដោយ រោគ រាគ ក្នុង ព្រះជន្ម ៤៤ ព្រះ វស្សា ។

Comments