បុគ្គលនិងការយល់ដឹងពីសង្គម

S
samkorn
   នៅក្នុងការបូកបន្ថែមឲ្យទូលាយនូវគំនិតជាពិសេស និងធ្វើតាមយ៉ាងទៀង ទាត់ ទាំងលោក កាល់ ម៉ាក្ស និង វេបឺរ បានធ្វើឲ្យការត្រិះរិះពិចារណាទៅលើ សកម្មភាពធនធានមនុស្សដែលអាចក្លាយជារឿងសំខាន់នៃគំរូរបស់សង្គម និង ការផ្លាស់ប្តូររបស់សង្គម។ សម្រាប់លោក កាល់ ម៉ាក្ស គាត់មានការចូលចិត្តឲ្យ មានលក្ខណៈជាក្រុមប្រសើរជាងឲ្យមានលក្ខណៈជាបុគ្គល ដែលជាមួយនឹងការ ចាត់ថ្នាក់ការបូករួមគ្នា ធ្វើការអង្កេតការណ៍រួមគណបក្សនយោបាយ និងបញ្ចុះ បញ្ចូលក្រុមឲ្យចូលក្នុងកន្លែងដែលត្រូវធ្វើ។ គ្រប់ពការវិភាគរបស់លោក វេបឺរ បានជួយជាស្ពានដែលមានលក្ខណៈទូលាយ ក្នុងគំរូរវាងសង្គម និងសកម្មភាពបុគ្គលក្នុងសង្គម។ លោក វេបឺរ មានការប្រកែក គ្នាថា សង្គមអាចអភិវឌ្ឍដោយយល់នូវសកម្មភាពវិធីនៃក្រុមដោយដំណើរការនៃ ប្រវត្តិរបស់គេ។ គួរកត់សម្គាល់ថា លោក វេបឺរ បានមានការឈ្លោះប្រកែកគ្នាក្នុងការផ្តល់ ឲ្យនូវអត្ថប្រយោជន៍នៃសង្គម និងវិទ្យាសាស្ត្រធម្មជាតិនៃសមត្ថភាពក្នុងការយល់ បាតុភូតសង្គម។ ពាក្យរបស់លោក វេបឺរ គឺអាចបំពេញអ្វីដែលមិនដែលធ្លាប់បាន សម្របសម្រួលនៅក្នុងវិទ្យាសាស្ត្រធម្មជាតិ ដោយការឲ្យឈ្មោះក្នុងការយល់ដឹង ពីប្រធានបទនៃសកម្ម គឺសមាសភាពនៃវិធី។ ជាធម្មតា ការសិក្សាពីសង្គមមនុស្ស គឺវាមានការពិបាកណាស់ ពីព្រោះ មានភាពស្មុគស្មាញគំនិតរបស់មនុស្សនៅក្នុងសកម្មភាព។ លោក វេបឺរ បាន ព្យាយាមត្រឡប់វឲ្យចូលទៅក្នុងអត្ថប្រយោជន៍ ដែលប្រសើរជាងឲ្យវាស្ថិតនៅក្នុង សកម្មភាពដែលគ្មានប្រយោជន៍។

Comments