កាលពីរវាងស.វ.ទី៣ មុនគ.ស. នៅស្រុកឥណ្ឌា ក្នុងរជ្ជកាលព្រះបាទ អសោក ដែលជាស្តេចល្បីល្បាញខ្លាំងធ្វើឲ្យព្រះពុទ្ធសាសនារីកចម្រើនឡើង ទ្រង់បានធ្វើជាសសរមួយដែលខាងលើសសរគេបានឆ្លាក់ជាសត្វតោឈរចំនួនបី។ គេឆ្លាក់សត្វតោនេះឡើងក្នុងបំណងជឿថា សត្វតោជាសត្វមានអំណាចអនុភាពខ្លាំងក្លា នៅពេលដែលសត្វតោគ្រហឹម ឬស្រែក មានន័យថាឥទ្ធិពលនៃការផ្សព្វផ្សាយព្រះពុទ្ធសាសនាទៅកាន់ពិភពលោកកាន់តែមានភាពល្បីសុះសាយ។ ជាងនេះទៅទៀត នៅស្រុកឥណ្ឌាគេយល់ថាតោជានិមិត្តរូបនៃសន្តិវង្សស្តេចនិងជានិមិត្តរូបនៃច្បាប់ព្រះពុទ្ធសាសនា ដោយសារតែអំណាចឫទ្ធានុភាព និងការសម្តែងធម៌ទេសនានៃព្រះពុទ្ធអង្គមានអំណាចដូចសម្រែកសត្វតោ។
ចាប់ ពីឆ្នាំ 270 មុន គ.ស ដល់ 233មុន គ.ស ព្រះចៅអធិរាជ អសោកបានគ្រប់គ្រងគ្រប់ផ្នែកនៃឧបទ្វីប លើកលែងតែចុងខាងត្បូងបំផុតរបស់ឥណ្ឌា ។ ព្រះអង្គជាបានប្រែក្លាយពីកំពូលអធិរាជសឹកសង្រ្គាមដ៏មហាខ្លាំងក្លាទៅជាអ្នកគ្រប់គ្រងដ៏ឆ្លាតវៃ តាមបែបព្រះពុទ្ធសាសនា ។ព្រះចៅអធិរាជ Mauryan Ashoka ជាព្រះចៅអធិរាជព្រះពុទ្ធសាសនាដែលបានបង្រួបបង្រួមប្រទេសឥណ្ឌា ក្លាយជាមហាចក្រភពដ៏ធំធេងជាងសម័យណាៗទាំងអស់ ។
ធ្វើអំពីថ្មភក់
កំពស់ ២.១ ម៉ែត្រ
ទំហំ ៨៦ សង់ទីម៉ែត្រ
សាងសង់ សតវត្សទី៣មុនគ.ស

