Facebook មិនមែនជាកន្លែងបញ្ចេញអារម្មណ៍មិនល្អទេ

S
samkorn
   
  បណ្តាញសង្គមមិនជាកន្លែងសម្រាប់បោះចោលនូវអារម្មណ៍មិនល្អនោះទេ បណ្តាញសង្គមជាទីតាំងមួយដែលសំខាន់ក្នុងការសិក្សារៀនសូត្រពីអ្វីដែលល្អនិងមានប្រយោជន៍ តែគួអោយសោកស្តាយដែលមនុស្សជាច្រើនជាប្រើប្រាស់ខុសគោលការណ៍ទៅវិញ ។ បណ្តាញសង្គមទាំងអស់ជាពិសេស Facebook មិនមែនជាទីតាំងដែលគ្រប់គ្នាយកអារម្មណ៍ខ្លួនឯងទៅបោះចោលនោះឡើយ។ នៅពេលអ្នកបង្ហាញភាពឥតប្រយោជន៍ក្នុងបណ្តាញសង្គមច្រើនគេនឹងដឹងច្បាស់ថាអ្នកក៏ជាមនុស្សគ្មានប្រយោជន៍ដូចគ្នាដែរ ។ បើអ្នកបង្ហាញអារម្មណ៍អន់ចិត្តនោះ អ្នកដទៃក៏អាចមើលដឹងដែរថាអ្នកជាមនុស្សដែលមានចិត្តផ្តេកផ្តួល ហើយបើខូចចិត្តនៅក្នុងបណ្តាញសង្គមទៀតនោះបានសេចក្តីថាចិត្តរបស់អ្នកបានខូចបាត់ទៅហើយ ។ សំនួរសួថា តើមានទីកន្លែងណាដែលព្រមទទួលមនុស្សដែលមានស្ថានភាពចិត្តមិននឹងបម្រើការរងារគឺគ្មាននោះទេ ពេលខ្លះ៖ អន់ចិត្តនៅកន្លែងការងារក៏បង្ហាញ ក្នុងបណ្តាញសង្គម ខឹង អ្នកណាម្នាក់ ក៏បង្ហាញតាមបណ្តាញសង្គម  ហើយពេលខ្លះសូម្បីតែរឿងគ្រួសាររបស់ខ្លួនឯងក៏យកទៅបង្ហាញអោយ អ្នកផ្សេង មើលដែរ ហើយចែករំលែករឿងនៅក្នុងចិត្តទាំងមិនថាវាធ្វើអោយប៉ះពាល់សេចក្តីថ្លៃថ្នូររបស់ខ្លួនឯងនិងអ្នកដទៃ ។ ហើយបើសិនអ្នកជាមនុស្ស មិនអាចសូម្បីតែរៀបចំអារម្មណ៍ខ្លួនឯងអោយល្អផងតើធ្វើម្តេចអាចអោយអ្នកដទៃទុកចិត្តនិងប្រគល់ការងារធំកាន់កាប់បាន ។ ដំបូងខ្ញុំក៏ជាមនុស្សដែលចូលចិត្តធ្វើរឿងឥតបានការនៅក្នុងបណ្តាញសង្គមដូចគ្នាតែក្រោយបានសិក្សាពីផលវិបាករួចមកទើបដឹងថាវាគឺជារឿងមួយដែលគួជៀសវាង ។ នៅក្នុងបណ្តាញសង្គមជាច្រើនជាពិសេស Facebook គឺជាប្រវត្តិរូបរបស់អ្នក បើប្រវត្តិរូបមិនល្អទេ ការទទួលបានឱកាសការងារក្នុងស្ថាប័នមួយក៏មិនល្អដូចគ្នា ។ 

Comments