តម្លៃ

S
samkorn
🌿ពេលខ្លះខ្ញុំតែងបារម្មណ៍ហើយអន់ចិត្តថាហេតុអ្វីទើបអ្នកដទៃមិនសូវជាមើលឃើញនិងអោយតម្លៃមកលើការលះបង់របស់ខ្ញុំ ? ហើយេពេលខ្លះទៀតខ្ញុំក៏សួរខ្លួនឯងទៀតថា តើវាបណ្តាលមកពីខ្ញុំពុំមានអ្វីគ្រប់គ្រាន់ដែលគេគួតែផ្តល់អោយ ឬក៏គេពុំមានសមត្ថភាពសមរម្យក្នុងការមើលឃើញតម្លៃពិតប្រាកដរបស់ខ្ញុំ ? កាន់តែសួរសំនួរបែបនេះអារម្មណ៍ក៏កាន់តែទឹងណែនថាហេតុអ្វី ? ក្រោយមកខ្ញុំក៏រកឃើញថាវាមិនមែនបណ្តាលមកពីគេមិនអោយតម្លៃនោះទេ តែវាបណ្តាលមកពីការចង់បានតម្លៃហួសហេតុពីមនុស្សខុសវិញទេតើ ព្រោះបើបានដឹងខ្លួនឯងច្បាស់ហើយថាខ្លួនពិតជាល្អសាកសម្យ
🌿ហេតុផលអ្វីត្រូវគិតខ្វល់ខ្វាយថាអ្នកដទៃគេកិតបែបណានោះ តែម្យ៉ាងទៀតខ្ញុំក៏ត្រឡប់មកគិតបែបនេះវិញថាបើទោះបីគ្មានសូម្បីតែម្នាក់ផ្តល់តម្លៃអោយ ក៏ខ្ញុំអាចធ្វើខ្លួនឯងអោយក្លាយ
ជាម្នាក់នោះបានដែរ ។ 

ពេលខ្លះពុំចាំបាច់ទាល់តែមនុស្សជុំវិញសរសើរថាល្អ ទើបអ្នកខំប្រឹងធ្វើល្អនោះទេ ហើយក៏ពុំបាច់ទាល់តែគេនិយាយថាអ្នកមានតម្លៃ ទើបអ្នកមានតម្លៃនោះដែរ តែរូបភាពជាក់ស្តែងវាពិតជាសំខាន់បើដឹងថាខ្លួនឯងមិនសាកសម្យនឹងទីតាំងណាមួយហើយ ក៏គួតែសម្រេចចិត្តចាកចេញទៅ ការផ្លាស់ប្តូរវាអាចឈឺចាប់តែវាក៏អាចផ្តល់នូវទីតាំងថ្មីដែលល្អសម្រាប់អ្នកដែរ ។ 

👉ស្មេរសរសេរប្រើពាក្យខ្ញុំច្រើនបន្តិចដើម្បីពន្យល់មិនមែនលើកតម្កើនខ្លួនទេ សូមអធ្យាស្រ័យ

អត្ថបទ #មុំសីហាប់ 
រូបភាព #Google

Comments