អោយបាត់ភាពជាម្ចាស់ការលើជីវិតខ្លួនឯងដែរ រឺឯទម្លាប់ល្អវិញអាចពិបាកសម្រាប់អ្នកចាប់ផ្តើមអនុវត្តន៍បន្តិចតែជាផ្លែផ្កាត្រលប់មកវិញគឺជារឿងដែលពេលខ្លះមិននឹកស្មានដល់ ។ បុគ្គលិកមានទម្លាប់ទៅធ្វើការទាន់ម៉ោង យកចិត្តទុកដាក់ក្នុងការងារ ធ្វើតាមផែនការដែលថ្នាក់លើបានដាក់ ទំនាក់
ទំនងល្អជាមួយអ្នកដទៃ មានជំនាញច្បាស់លាស់ បើទោះ
បីជាគេនោះពុំមានបំណងក្លាយជាថ្នាក់ដឹងនាំបន្តវេនក៌គាត់បានក្លាយទៅជាអ្នកដឹកនាំមុនពេលត្រូវបានតែងតាំងទៅទៀត ហើយរឿងនេះវាបានកើតឡើងជាច្រើនមកហើយនៅក្នុងស្ថាប័ននីមួយៗ ។ យើងអាចបង្កើតទម្លាប់អាក្រក់បានចុះម្តេចមិនព្រមង្កើតទម្លាប់ល្អដើម្បីខ្លួនឯង ?
🌾ខាងក្រោមនេះជាទម្លាប់ល្អមួយចំនួនដែលគួយកទៅអនុវត្តន៍ៈ
១. ក្រោកពីព្រលឹម (ទទួលទានទឹកមួយកែវ)
២. ហាត់ប្រាណ ស្រូបយកពន្លឺថ្ងៃ
៣. អានសៀវភៅ (ជាការបង្ហាញថានេះជាថ្ងៃថ្មីដ៏ល្អសម្រាប់ជីវិតអ្នក)
៤. រៀបចំផែនការដែលត្រូវធ្វើប្រចាំថ្ងៃច័ន្ទ
នេះគ្រាន់តែជាផ្នែកតូចមួយប៉ុណ្ណេះគឺនៅមានទម្លាប់ជាច្រើនទៀតដែលមនុស្សម្នាក់ៗត្រូវតែជាប្រចាំប្រសិនបើខ្លួនចង់ទទួលបានជីវិតដែលល្អប្រសើរមួយ ទោះពុំទាន់មានទ្រព្យច្រើនតែយ៉ាងហោចណាស់ក៏មានផ្លូវចិត្តល្អដែរ ។
អត្ថបទ #មុំសីហាប់
រូបភាព #Google

