តើសង្គ្រាមស៊ីវិលបង្កនូវការខូចខាត និងផលវិបាកអ្វីខ្លះ?

S

ចម្លើយ៖ សង្គ្រាមស៊ីវិលឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧៥បានបង្កផលវិបាកដល់កម្ពុជាដូចជា៖

1. ផលវិបាកខាងសង្គម

  • ប្រជាជនកម្ពុជាបាត់បង់ជីវិតប្រមាណ១លាននាក់
  • បន្សល់ទុកកុមារកំព្រារ ស្ត្រីមេម៉ាយ ចាស់ជរា ជនគ្មានទីពឹង និងអ្នកភៀសខ្លួនរាប់សែននាក់
  • អំពើពុករលួយ ភាពអនាធិបតេយ្យ និងអយុត្តិធម៌សង្គមរីក រាលដាលគ្រប់ទីកន្លែង។

2. ខាងសេដ្ឋកិច្ច

  • រោងចក្រឧស្សាហកម្ម ចម្ការកៅស៊ូ ស្ពាន ផ្លូវថ្នល់រងការបំផ្លាញ
  • ទំនិញគ្រប់ប្រភេទឡើងថ្លៃហួសប្រមាណ
  • ដីកសិកម្មក្លាយជាចម្ការមីន និងក្លាយជារណ្តៅគ្រាប់B52 ដែល ជាហេតុនាំឲ្យផ្អាក ផលិតស្បៀងរបស់កសិករ
  • ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ផ្ទះសម្បែង អគាររងការបំផ្លាញ។

3. ផលវិបាកខាងនយោបាយ

  • ប្រទេសជាតិទាំងមូលជួបបញ្ហា ច្របូកច្របល់ ខ្វះស ណ្តាប់ធ្នាប់សន្តិសុខ អស្ថិរភាពនយោបាយ និង អនាធិបតេយ្យគ្រប់ ទីកន្លែង។
  • ប្រទេសជាតិបាត់បង់កិត្តិយស កេរ្តិ៍ឈ្មោះ កិត្យានុភាព លើឆាកអន្តរជាតិ។
  • សង្គ្រាមបានជម្រុញឲ្យក្រុមអាវខ្មៅប្រល័យពូជ សាសន៍ ខ្មែរ ក្រហមបានឡើងកាន់កាប់អំណាចក្នុង ប្រទេស។

Comments