សប្បាយចិត្តខ្លាំងណាស់នៅពេលបានសាងប្រយោជន៍ជូនដល់មនុស្ស ជំនាញរបស់មនុស្សអាក្រក់គឺសប្បាយខ្លាំងណាស់នៅពេលបានបំផ្លាញប្រយោជន៍របស់មនុស្ស ។ ដូច្នេះកុំចាំបាច់ឆ្ងល់ថាហេតុអីបានជាវាអញ្ចឹង?តាមពិតល្អនិងអាក្រក់គឺគ្មានការបែងចែកទេ គឺវាឋិតនៅលើការយល់ឃើញរបស់មនុស្សតែប៉ុណ្ណោះ !នេះជាទោសរបស់ទិដ្ឋិសត្វលោក ទីបំផុតពៀរនៅតែមិនត្រូវបានបញ្ចប់ព្រោះតែការចងពៀរ ។ យើងថាគេអាក្រក់ គេក៏ថាយើងអាក្រក់ ទាល់តែមានការយល់ឃើញដូចគ្នាបានថាល្អទាំងអស់គ្នា ។ យើងថាគេបំផ្លាញផលប្រយោជន៍យើង ឯគេក៏ថាយើងបំផ្លាញផលប្រយោជន៍គេ សភាវៈទាំងពីរត្រូវតសូ៌នឹងគ្នាដើម្បីអភិវឌ្ឍខ្លះ ដើម្បីភាពវិនាសហីនហោចខ្លះ នេះគឺជាច្បាប់ធម្មជាតិ ។ ឋិតក្រោមឥទ្ធិពលច្បាប់ធម្មជាតិ សត្វណាទន់ខ្សោយត្រូវវិនាសមុនគេ បញ្ហានេះត្រូវបានព្រះពោធិសត្វលោកជ្រាបតាំងពីលោកមានព្រះជន្ម៧ឆ្នាំមកម៉្លេះ ! ក្នុងព្រះជាតិចុងក្រោយរបស់ព្រះអង្គ ។ សត្វណាដែលបន្សាំបាននឹងលក្ខ័ណ្ឌមជ្ឈដ្ឋានធម្មជាតិដែលខ្លួនកំពុងរស់នៅ សត្វនោះនឹងមានការវិវត្តន៍ចម្រើនឡើង សត្វណាដែលមិនអាចបន្សាំបាននឹងលក្ខ័ណ្ឌធម្មជាតិដែលខ្លួនកំពុងរស់នៅ សត្វនោះនឹងត្រូវស្លាប់ដាច់ពួជធារពីលើផែនដីនេះជាធម្មតា ! ។ ព្រះពោធិសត្វសិទ្ធត្ថ គង់លេងក្រោមដើមពង្រ ទតឃើញសត្វសីុជីវិតគ្នាយ៉ាងសាហាវដូច្នេះទ្រង់តក់ស្លុតយ៉ាងខ្លាំង អំណឹះតទៅថ្ងៃមុខបើតែយ៉ាងនេះ តើសេចក្តីសុខនៅត្រង់ណាទៅ?ភារៈរបស់អាត្មាអញគឺធំណាស់ អញត្រូវតែស្វែងរកអមតៈធម៌ដើម្បីសង្គ្រោះសត្វលោកទាំងនេះឲ្យទាល់តែបាន ! ។ នេះហេតុតែធម្មជាតិដ៏ល្អរបស់ព្រះមហាបុរស ដែលគ្រាន់តែប៉ះបញ្ហាភ្លាមក៏ស្វែងរកហេតុនិងផលដើម្បីដោះស្រាយជូនមនុស្ស ! ពេលនោះទ្រង់គង់យ៉ាងស្ងប់ស្ងាត់សោយវិវេគចិត្ត រហូតត្រាតែរលត់លែងដឹងរូបកាយសល់តែការដឹងខ្យល់ដង្ហើម លោកបានសម្រេចបឋមឈានក្នុងព្រះជន្ម៧ឆ្នាំ ។ ព្រះជន្ម៣៥ឆ្នាំ ទើបលោករកឃើញអមតៈធម៌ដើម្បីសង្គ្រោះពិភពលោក ! ។ មនុស្សលោកិយយល់ថា លោកនេះមិនមែនសម្រាប់មនុស្សល្ងង់រស់នៅទេ គឺសម្រាប់តែមនុស្សឆ្លាតរស់នៅតែប៉ុណ្ណោះ សត្វល្ងង់នឹងត្រូវជាចំណីរបស់សត្វឆ្លាតជាធម្មតា ! ព្រះពុទ្ធទ្រង់មានអនន្តគុណ បានផ្តល់ពន្លឺសមធម៌ដល់លោកសន្និវាស លោកពន្យល់សត្វឲ្យមើលឃើញសច្ចៈធម៌ដែលត្រឹមតែជាធាតុត្រឹមតែជាសភាវៈធម៌គឺធម្មជាតិដើម្បីបន្ថយតណ្ហាសត្វលោកកុំឲ្យបំផ្លិចបំផ្លាញគ្នា ! កូនសូមក្រាបទូលឧច្ចារៈនៃព្រះបិតាត្រាតែបញ្ចប់សំសារវដ្តរបស់ខ្លួនទៅហោង !

