"តើល្បឿនសំឡេងគឺជាអ្វី?"

S

Albert Einstein ធ្លាប់ត្រូវបានគេសួរថា "តើល្បឿនសំឡេងគឺជាអ្វី?" ដោយ​មិនបានបែរ​មើលអ្នកសួរសូម្បីតែកន្ទុយ​ភ្នែក គាត់​បាន​ឆ្លើយ​ដោយ​រីករាយ៖ «ខ្ញុំ​មិន​ដឹង​ទេ ! ។ ខ្ញុំ​មិន​ដាក់បន្ទុក​លើ​ការចងចាំ​របស់ខ្ញុំ​ជាមួយនឹង​ការពិត​បែបនេះទេ ដែលតាមពិតរឿងនេះ​ខ្ញុំ​អាច​ស្វែងរក​បាន​យ៉ាង​ងាយស្រួល​នៅក្នុង​សៀវភៅ​សិក្សា​ណាមួយ​ឬក៏គិតថ្ងៃក្រោយក៏បាន ព្រោះអ្វីៗសុទ្ធតែប្រែប្រួលមិនទៀង ទៅខំចងចាំវាធ្វើអីទៅហ្ន ? ​»​។ ពេលនោះតើអាញស្តាញកាន់ពុទ្ធសាសនាឬ ? ថាមិនមែនទេ ព្រោះសច្ចធម៌ច្បាប់ធម្មជាតិគឺប្រែប្រួលមិនទៀង ហើយអ្នកកំពូលវិទ្យាសាស្ត្ររូបនេះបានត្រាស់ដឹងពីច្បាប់ធម្មជាតិ ដែលត្រូវគ្នានឹងព្រះធម៌ពុទ្ធសាសនាដែលនិយាយពីច្បាប់ធម្មជាតិដូចគ្នាដែរ ។ ល្បឿនសម្លេងទាក់ទងនឹងសំពាធបរិយាកាស ថ្ងៃមុខសំពាធបរិយាកាសត្រូវប្រែប្រួល ល្បឿនសម្លេងក៏ប្រែប្រួលដែរ ពេលនោះអាញស្តាញនិយាយពីអនិច្ចា ធ្វើឲ្យអ្នកប្រាជ្ញធំៗនាំគ្នាអេះក្បាលធ្វើមុខជូរហួញគ្រប់គ្នា ព្រោះទ្រឹស្តីដែលខ្លួនប្រុងបង្ហាញពិភពលោកដោយអំនួត គឺខុសទាំងអស់ ! (បន្ទាត់ស្របប្រែជាជួបគ្នា បន្ទាត់ត្រង់ប្រែជាកំណោងស្រឡាញ់អ្នកដទៃគឺស្រឡាញ់ខ្លួនឯង ស្រឡាញ់ខ្លួនឯងត្រូវស្រឡាញ់អ្នកដទៃជាដើម) ។

Comments